Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានចាត់វិធានការអ្វីខ្លះ ដើម្បីថែរក្សានិងការពារផ្លូវជនបទឲ្យបានគង់វង្សយូរអង្វែង ?

៣២- តើអ្វីទៅជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ?

៣៣- តើអ្វីជា “ជនជាតិដើមភាគតិច” ? ចូរពន្យល់និងលើកឧទាហរណ៍ ។

៣៤- តាមយោបល់របស់អ្នក តើប្រជាពលរដ្ឋម្នាក់ៗមានភារកិច្ច និងតួនាទីយ៉ាងដូចម្តេចខ្លះ ដើម្បីជួយឱ្យសង្គមជាតិបានរីកចម្រើន ?

៣៥- តើការរស់នៅគ្មានអនាម័យ ក៏ដូចជាមូលហេតុនៃភាពក្រីក្រឬទេ ?

ចម្លើយ

៣១- កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានចាត់វិធានការ ដើម្បីថែរក្សានិងការពារផ្លូវជនបទឲ្យបានគង់វង្សយូរអង្វែងមានដូចជា ៖

  • រៀបចំក្រុមការងារជញ្ជីងចល័ត ដើម្បីថ្លឹងរថយន្តដែលដឹកលើសកំណត់នៅតាមជនបទ
  • កសាងគម្រោងប្លង់ជួសជុលស្ថាបនាផ្លូវ និងសំណង់សិល្បការ ដោយភ្ជាប់ជាមួយនឹងសមាសភាពបម្រែបម្រួលអាកាសធាតុផងដែរ
  • ចំពោះផ្លូវដែលមានស្រាប់ក្នុងតំបន់ដែលអាចរងគ្រោះដោយសារខ្យល់ព្យុះ ឬទឹកជំនន់ ត្រូវដាំស្មៅ រុក្ខជាតិ ឬដើមឈើតាមចិញ្ចើមថ្នល់ ឬឆ្ងាយពីចិញ្ចើមថ្នល់ តាមការកំណត់នៃលក្ខណៈបច្ចេកទេស ។

៣២- ការបណ្តុះបណ្តាលវិជ្ជាជីវៈគឺការបង្ហាត់បង្រៀនពីចំណេះដឹង ចុះចំណេះធ្វើ និងមុខវិជ្ជាជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋសម្រាប់ឲ្យបងប្អូនយកការចេះដឹងនោះទៅប្រើប្រាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជា ជំនាញជួសជុលម៉ូតូ ម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ជាងកាត់សក់ អ៊ុតសក់ ជាងផ្សារដែក ជាងអគ្គិសនី ជាងទឹក ជាងធ្វើតុកៅអី ។ល។ ជាទូទៅ សិក្ខាកាមដែលបានបញ្ចប់ “បណ្តុះបណ្តាលវិជ្ជាជីវ” ហើយតែងតែបើកហាងរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងដោយបានយកចំណេះដឹង និងជំនាញដែលគេបានសិក្សាទៅប្រើការ និងដោយប្រើទុនផ្ទាល់ខ្លួន ក្នុងករណីដែលគេមាន ។ ក្នុងករណីដែលគេខ្វះទុនសម្រាប់ដំណើរការបើកមុខរបរវិញ គឺគេតែងតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយដែលនៅជិតគេហដ្ឋានរបស់គេ ដើម្បីយកប្រាក់មកប្រើប្រាស់ ។

៣៣- ជនជាតិដើមភាគ គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ទុ សង្គម វប្បធម៌ និង សេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព ខុសពីជនជាតិខ្មែរដែលជាប្រជាជាតិស្នូល ។ ការស្រាវជ្រាវបានសន្និដ្ឋានថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជនជាតិដើមភាគតិចដូចជា ពួង កួយ ទំពូន ចារាយ គ្រឹង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លុន ស្អូច រដែ ខិ រអង ស្ពុង លី្អន សំរែ និងជនជាតិដើមភាគតិចផ្សេងៗទៀត ។ បងប្អូនជនជាតិដើមភាគទាំងអស់ (ប្រមាណ ១ភាគរយនៃចំនួនប្រជាជនសរុប) រស់នៅក្នុងខេត្តមួយចំនួនដូចជារតនគីរី មណ្ឌលគីរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងតំបន់ផ្សេងៗទៀត ។

៣៤- ដើម្បីជួយឱ្យសង្គមជាតិបានរីកចម្រើន ប្រជាពលរដ្ឋម្នាក់ៗត្រូវតែជាពលរដ្ឋល្អ ជាកោលិកាល្អរបស់ជាតិ ។ ហេតុនេះពលរដ្ឋម្នាក់ៗគម្បី ៖

  • ធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងមានសុភវិនិច្ឆ័យក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោត
  • ចូលរួមឱ្យបានសកម្មក្នុងការទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំល្អ
  • ខិតខំរកស៊ីធ្វើការងារដោយសុចរិត និងអនុវត្តឱ្យបានសមស្របតាមគោលនយោបាយ និងច្បាប់របស់រដ្ឋ
  • ខិតខំសិក្សារៀនសូត្រលើមុខវិជ្ជា ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាធនធានមនុស្សពិតៗ ។
  • ខិតខំថែរក្សាសុខភាពផ្ទាល់ឲ្យបានល្អប្រសើរ ព្រោះភាពរឹងមាំរបស់ពលរដ្ឋ ជាកម្លាំងចលករដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ និងការពារសង្គម
  • បង្កលក្ខណៈសាមគ្គីភាព ភាតរភាព សមភាព រវាងពលរដ្ឋនិងពលរដ្ឋ សហគមន៍និងសហតមន៍ ។ល។

៣៥- ការរស់នៅគ្មានអនាម័យ ក៏ជាមូលហេតុមួយដែលបណ្តាលឲ្យមានភាពក្រីក្រដែរ ព្រោះថាប្រជាពលរដ្ឋដែលរស់នៅគ្មានអនាម័យ គឺពុំមានសុខភាពល្អទេ ។ កាលណាមិនមានសុខភាពល្អ ប្រជាជនយើងតែងតែចំណាយថវិកាច្រើនលើការព្យាបាលជម្ងឺ បាត់បង់ពេលវេលានៃការរកស៊ីធ្វើការ និងបង្កបង្កើនផល គ្មានកម្លាំងកំហែងធ្វើការងារ រកចំណូលសម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារបានតិច បាត់បង់ឱកាសក្នុងការរៀនសូត្រ ឬបញ្ជូនកូនឱ្យទៅសាលារៀន មិនមានលទ្ធភាពចាប់យកនូវបច្ចេកវិទ្យាទំនើបក្នុងការបង្កបង្កើនផល បានទិន្នផលតិច ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login