ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សង្គ្រាមលោកលើកទីមួយផ្ទុះឡើងដោយមូលហេតុផ្សេងៗទៅតាមប្រទេសនីមួយៗ៖
+អាល្លឺម៉ង់ៈធ្វើសង្គ្រាមដើម្បីបែងចែកពិភពលោកសារជាថ្មីឡើងវិញ ក្នុងបំណងគ្រប់គ្រងមួយផ្នែកនៃទ្វីបអឺរ៉ុប ពិសេសដើម្បីដណ្ដើមឧត្ដមភាពលើពិភពលោក។
+អូទ្រីស ហុងគ្រី ៈ ប្រយុទ្ធដើម្បីត្រួតត្រាប្រជាជនឆេកូ ប៉ូឡូយ ពោលគឺការត្រួតត្រាតំបន់បាល់កង់ទាំងមូល។
+ចក្រភពអង់គ្លេសៈប្រយុទ្ធដើម្បីថែរក្សានិងពង្រីកអាណានិគមរបស់ខ្លួនថែមទៀត ព្រមទាំងចង់ឲ្យអាល្លឺម៉ង់ចុះខ្សោយ ដោយកម្ទេចនាវាចម្បាំងអាល្លឺម៉ង់ ធ្វើឲ្យខ្សោយផ្នែកពាណិជ្ជកម្ម ឧស្សាហកម្មនិងហិរញ្ញវត្ថុរបស់អាល្លឺម៉ង់។
+បារាំងប្រយុទ្ធដើម្បីភ្ជាប់តំបន់អាល់លាស់ឡូរ៉ែនមកក្នុងប្រទេសខ្លួនវិញ ព្រមទាំងដណ្ដើមកាន់កាប់តំបន់សារផង។
+រុស្សីៈប្រយុទ្ធដើម្បីកម្ទេចប្រទេសអាល្លឺម៉ង់និងអូទ្រីស ហុងគ្រី ចេញពីតំបន់បាល់កង់ ហើយខ្លួនត្រួតត្រាតំបន់នោះជំនួសវិញ។