Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ច្បាប់ស្តីពី គណេនេយ្យ និងសវនកម្ម

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១-

            ច្បាប់នេះមានគោលបំណងគ្រប់គ្រងវិស័យគណនេយ្យ និងសវនកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាននៅព្រះរាជណាចក្រកម្ពុជា ។

មាត្រា ២-

            ច្បាប់នេះមានគោលដៅ ៖

  • កំណត់ក្របខ័ណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងគណនេយ្យ និងសវនកម្ម
  • ពង្រឹង និងអភិ​វឌ្ឍសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងគណនេយ្យ និងសវនកម្ម
  • ពង្រឹង និងអភិឌ្ឍសមត្ថភាពជំនាញ និងការទទួលខុសត្រូវរបស់គណនេយ្យករ និងសវនកម្ម
  • កំណត់ក្របខ័ណ្ឌគតិយុត្តសម្រាប់ការដាក់ឲ្យអនុវត្តស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម និងក្របសីលធម៌ជីវៈរបស់គណនេយ្យករ និងសវនករដែលជាគោលការណ៍ត្រូវមានសង្គតិភាពជាមួយនឹងស្តង់ដារអន្តរជាតិ និងត្រូវឆ្លុះបញ្ចាំងសេចក្តីត្រូវការជាក់ស្តែងរបស់កម្ពុជា
  • ដាក់ចេញនូវយន្តការវិធាន និងនីតិវិធីសម្រាប់ការតាមដានការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តច្បាប់នេះ
  • ពង្រឹង និងអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣-

            ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះស្ថាប័នសាធារណៈ សហគ្រាសអង្គភាពមិនស្វែងរកប្រាក់ចំណេញគណនេយ្យករ និងសវនករ ។

            ច្បាប់នេះមិនអនុវត្តចំពោះធនាគារកណ្តាល និងចំពោះតួនាទី និងភារកិច្ចដែលជាសមត្ថកិច្ចរបស់អាជ្ញាធរសវនកម្មជាតិទេ ។

មាត្រា ៤-

            បច្ចេកសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ មាននិយមន័យដូចបានកំណត់ក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ ។

ជំពូកទី ២

ក្រុមប្រឹក្សាជាតិគណនេយ្យ

មាត្រា ៥-

            ត្រូវ​បានបង្កើតក្រុមប្រឹក្សាជាតិគណនេយ្យ ដែលសរសេរជាអក្សរកាត់ថា ក.ជ.គ. ស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

            សមាសភាព ក.ជ.គ.មានអាណត្តិកំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ និងអាចត្រូវបានដកហូត ឬផ្លាស់ភារកិច្ចនៅមុនពេលផុតអាណត្តិទៅតាមការចាំបាច់នៃមុខងារ ។ សមាសភាព ក.ជ.គ.អាចបន្តអាណត្តិសាជាថ្មីបានតាមសំណើរបស់ប្រធាន ក.ជ.គ. ។

មាត្រា ៦-

            ក.ជ.គ.មានសមាសភាពដូចខាងក្រោម ៖

            ១- រដ្ឋមន្រ្តី ឬតំណាងជាឥស្សរជនជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ        ប្រធាន

            ២- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                      ១រូប                             អនុប្រធាន

            ៣- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                      មួយចំនួន                     សមាជិក

            ៤- តំណាងធនាគារជាតិនៃកម្ពុជា                                  ១រូប                             សមាជិក

            ៥- តំណាងគណៈកម្មការមូលបត្រកម្ពុជា                       ១រូប                             សមាជិក

            ៦- តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត                                                   សមាជិក

            ៧- អគ្គលេខាធិការ ក.ជ.គ.                                                                               សមាជិក

            ៨- អ្នកជំនាញគណនេយ្យ និងសវនកម្ម                         មួយចំនួន                     សមាជិកពិគ្រោះយោបល់

            ៩- តំណាងសមាគមអាជីវកម្ម ឬអង្គការវិជ្ជាជីវៈ              មួយចំនួន                     សមាជិកពិគ្រោះយោបល់

            សមាជិកពិគ្រោះយោបល់ អាចត្រូវបានតែងតាំងជាសមាសភាព ក.ជ.គ.តាមការចាំបាច់ ដើម្បីចូលរួមផ្តល់យោបល់ តែពុំមានសិទ្ធិចូលរួមបោះឆ្នោតធ្វើសេចក្តីសម្រេចឡើយ ។

            សមាសភាពជាក់ស្តែងនៃ ក.ជ.គ.ត្រូវតែងតាំងដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

            តំណាងរបស់ក្រសួង និងស្ថាប័នដែលជាសភាសភាពនៃ ក.ជ.គ.ត្រូវមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សាមានជំនាញ និងបទពិសោធនឹងគណនេយ្យសវនកម្ម ឬហិរញ្ញវត្ថុយ៉ាងតិច ៥ (ប្រាំ) ឆ្នាំ ។

មាត្រា ៧-

            ក.ជ.គ.មានមុខងារ និងភារកិច្ចដូចតទៅ ៖        

  • រៀបចំធ្វើបច្ចុប្បន្នកម្ម និងអនុម័ត សេចក្តីព្រាង ៖

ក- ស្តង់ដារគណនេយ្យ

ខ- ស្តង់ដារសវនកម្ម

គ- វិធាន និងនីតិវិធីអនុវត្តស្តង់ដារគណនេយ្យ និងសវនកម្ម

  • សម្រេចផ្តល់ ព្យួរ និងដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • រៀបចំអនុម័ត និងអនុវត្តវិធាន និងនិតីវិធីសម្រាប់ការតាមដាន​ និងត្រួតពិនិត្យការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធគណនេយ្យ និងសវនកម្ម
  • ពិនិត្យ និងដោះស្រាយបណ្តឹង ឬវិវាទពាក់ព័ន្ធនឹងគណនេយ្យ  និងសវនកម្ម
  • សម្រេចចាត់វិធានការវិន័យ និងហិរញ្ញវត្ថុ នៅចំពោះមុខស្ថាប័នតុលាការ ចំពោះរឿងក្តីពាក់ព័ន្ធគណនេយ្យ និងសវនកម្ម ។
  • តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅចំពោះមុខស្ថាប័នតុលាការ ចំពោះរឿងក្តីពាក់ព័ន្ធគណនេយ្យ និងសវនកម្ម ។
  • ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិក្នុងការងារពាក់ព័ន្ធនឹងវិស័យគណនេយ្យ និងសវនកម្ម
  • គ្រប់គ្រង និងអភិវឌ្ឍវិស័យគណនេយ្យ  និងសវនកម្ម
  • ពិនិត្យ តាមដាន និងវាយតម្លៃលើផែនការ ការអនុវត្តផែនការ និងសកម្មភាពរបស់ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម
  • ធ្វើជាតំណាងព្រះរាជាណាចក្រកម្ពុជានៅក្នុងអង្គការជាតិ និងអន្តរជាតិក្នុងវិស័យគណនេយ្យ និងសវនកម្ម ។

មាត្រា ៨-

            ការរៀបចំ និងការប្រព្រឹត្តទៅនៃ ក.ជ.គ.ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក.ជ.គ.ត្រូវមានថវិកាផ្ទាល់ខ្លួន ជាកញ្ចាប់ដាច់ដោយឡែក ដែលជាផ្នែកមួយនៃថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជំពូកទី ៣

ស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម

មាត្រា ៩-

            វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង និងគាំពារដោយស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្មតែមួយគត់នឹងឯករាជ្យក្នុងវិជ្ជាជីវៈ ។

មាត្រា ១០-

            ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ត្រូកំណត់ដោយអនុក្រឹត្យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login