Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១-

            ច្បាប់នេះមានគោលដៅ ៖

            - ការពារ លើកកម្ពស់គុណភាពបរិស្ថាននិងសុខភាពរដ្ឋដោយធ្វើការទប់ស្កាត់ ការកាត់បន្ថយនឹងការត្រួតពិនិត្យការបំពុល

            - វាយតម្លៃហេតុប៉ះពាល់បរិស្ថានមុននឹងចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះរាល់គម្រោងដែលបានស្នើឡើង

            - ធានាឲ្យមានកាអភិរក្ស ការអភិវឌ្ឍន៍ ការគ្រប់គ្រងនឹងការប្រើប្រាស់ដោយសមហេតុផលនឹងប្រកបដោយនិរន្តរភាពនឹងភាពស្ថិតស្ថេរនូវធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា

            - លើកទឹកចិត្តនឹងផ្តល់លទ្ធភាពឲ្យសាធារណជនចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ

            - បង្ក្រាបអំពើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ។

ជំពូកទី ២

ផែនការបរិស្ថានជាតិនិងផែនការបរិស្ថានតំបន់

មាត្រា ២-

ផែនការបរិស្ថានជាតិនិងផែនការបរិស្ថានតំបន់ ត្រូវសម្រេចដោយរាជរដ្ឋាភិបាលនិងក្រសួងបរិស្ថានដោយសហការជាមួយក្រសួងនឹងស្ថាប័នពាក់ព័ន្ធ ។

មាត្រា ៣-

            ផែនការបរិស្ថានជាតិជាផែនការសម្រាប់កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ​ ប្រកបដោយនិរន្តរភាពនិងភាពស្ថិតស្ថេរសម្រាប់អនុវត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ។

            ផែនការបរិស្ថានជាតិត្រូវ ៖

            - កំណត់ពីបញ្ហាបរិស្ថានសំខាន់ៗនិងបញ្ហាគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ ដែលពាក់ព័ន្ធនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

            - លើកឡើងពីវិធានការសម្រាប់ធានាការគ្រប់គ្រងបរិស្ថាន ។

មាត្រា ៤-

            ផែនការបរិស្ថានតំបន់ ត្រូវអនុលោមតាមផែនការបរិស្ថានជាតិ ។ ផែនការបរិស្ថានតំបន់ត្រូវ ៖

            - កំណត់ពីបញ្ហាបរិស្ថានសំខាន់ៗនិងបញ្ហាគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់នីមួយៗ

            - លើកឡើងពីវិធានការសម្រាប់ធានាការគ្រប់គ្រងបរិស្ថាននៃតំបន់នោះ ។

មាត្រា ៥-

            ផែនការបរិស្ថានជាតិនិងផែនការបរិស្ថានតំបន់ត្រូវពិនិត្យនឹងកែសម្រួលយ៉ាងយូរមួយដងក្នុងរយៈពេលប្រាំឆ្នាំ ។

ជំពូកទី ៣

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

មាត្រា ៦-

            ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវអនុវត្តលើរាល់គម្រោង និងសកម្មភាពរបស់ឯកជន ឬសាធារណៈហើយត្រូវបានពិនិត្យនិងវាយតម្លៃដោយក្រសួងបរិស្ថានមុនដាក់ជូនរាជរដ្ឋាភិបាលសម្រេច ។

            ការវាយតម្លៃនេះក៏ត្រូវបានអនុវត្តផងដែរ ចំពោះសកម្មភាពដែលមានស្រាប់និងកំពុងដំណើរការ ហើយដែលពុំទាន់បានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅឡើយ ។

            បែបបទនៃកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររបស់ក្រសួងបរិស្ថាន ។

            ប្រភេទនឹងទំហំគម្រោងនឹងសកម្មភាពដែលស្នើឡើង ព្រមទាំងសកម្មភាពដែលមានស្រាប់ និងកំពុងដំណើរការទាំងឯកជននឹងសាធារណៈ ដែលត្រូវមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននោះត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងបរិស្ថាន ។

មាត្រា ៧-

            ចំពោះរាល់ពាក្យសុំធ្វើគម្រោងវិនិយោកនិងរាល់គម្រោងដែលរដ្ឋស្នើឡើង ត្រូវមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬក៏ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដូចមានចែងក្នុងមាត្រា ៦ នៃច្បាប់នេះ ។ ក្រសួងបរិស្ថានត្រូវពិនិត្យនិងផ្តល់យោបល់លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ឬការវាយតម្លៃហេតុប៉ះពាល់បរិស្ថានទៅអង្គការមានសមត្ថកិច្ច ក្នុងរយៈពេលដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ជំពូកទី ៤

ការគ្រប់គ្រងធនធានធម្មជាតិ

មាត្រា ៨-

            ធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលមានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូតព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាតនិងឧស្ម័ន ថ្មនិងខ្យល់ ត្បូងថ្ម ព្រៃឈើនិងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល ត្រូវបានអភិរក្ស អភិវឌ្ឍន៍និងគ្រប់គ្រងប្រើប្រាស់ដោយសមហេតុផល និងប្រកបដោយនិរន្តរភាពនិងភាពស្ថិតស្ថេរ ។

            តំបន់ការពារធនធានធម្មជាតិមានជាអាទិ៍​ ឧទ្យានជាតិ ជម្រកសត្វព្រៃ តំបន់ការពារ ទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវកំណត់ដោយព្រះរាជក្រឹត្យ​។

មាត្រា ៩-

ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងពាក់ព័ន្ធ ត្រូវធ្វើការសិក្សាស្រាវជ្រាវ វាយតម្លៃហេតុប៉ះពាល់បរិស្ថានលើធនធានធម្មជាតិ និងផ្តល់យោបល់ជូនក្រសួងពាក់ព័ន្ធ ដើម្បីធានាឲ្យធនធានធម្មជាតិដូចមានចែងក្នុងមាត្រា ៨ ត្រូវបានអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងប្រើប្រាស់ដោយសមហេតុផលប្រកបដោយនិរន្តរភាពនិងភាពស្ថិតស្ថេរ ។

មាត្រា ១០-

            មុនពេលចេញសេចក្តីសម្រេចនានាឬធ្វើសកម្មភាពផ្សេងៗ ទាក់ទិនដល់ការអភិរក្ស ការអភិវឌ្ឍន៍ ឬការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិ ក្រសួងពាក់ព័ន្ធត្រូវពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថានអំពីនិរន្តរភាពនិងភាពស្ថិតស្ថេរនៃធនធានធម្មជាតិ ។

មាត្រា ១១-

            ក្រសួងបរិស្ថានត្រូវជូនដំណឹងជាបន្ទាន់ដល់ក្រសួងពាក់ព័ន្ធ នៅពេលណាដែលក្រសួងបរិស្ថានពិនិត្យឃើញថា ធនធានធម្មជាតិមិនមានការអភិរក្ស ការអភិវឌ្ឍន៍ ឬការគ្រប់គ្រងការប្រើប្រាស់ ដោយសមហេតុផលនិងប្រកបដោយនិរន្តរភាពនិងភាពស្ថិតស្ថេរទេនោះ ។

ជំពូកទី ៥

កិច្ចការពារបរិស្ថាន

មាត្រា ១២-

            ក្រសួងបរិស្ថានត្រូវសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីចងក្រងបញ្ជីសារពើភ័ណ្ឌដែលបញ្ជាក់ពី ៖

            - ប្រភព ប្រភេទនិងបរិមាណនៃសារធាតុបំពុលនិងសំណង់ដែលបាននាំចូលបង្កើតឡើង ដឹកជញ្ជូន កែច្នៃឡើងវិញ បានប្រព្រឹត្តកម្ម រក្សាទុក បោះបង់ចោលឬបញ្ចេញចោលទៅក្នុងអាកាស ទឹក ដីឬលើដី

            - ប្រភព ប្រភេទនិងបរិមាណនៃសារធាតុពុលនិងសារធាតុប្រកបដោយគ្រោះថ្នាក់ដែលបាននាំចូល ផលិត ដឹកជញ្ជូន រក្សាទុក ប្រើប្រាស់ បង្កើតឡើង បានប្រព្រឹត្តកម្ម កែច្នៃឡើងវិញ បោះបង់ចោលឬដែលបានបញ្ចេញចោលទៅក្នុងអាកាស ទឹកឬទៅក្នុងដីឬលើដី

            - ប្រភព ប្រភេទនឹងទំហំនៃការរំខានដោយសម្លេងនិងរំញ័រ ។

មាត្រា ១៣-

            ការទប់ស្កាត់ កាត់កាត់បន្ថយនិងការត្រួតពិនិត្យការបំពុលអាកាស ទឹក ដី ការរំខានដោយសម្លេងនិងរំញ័រព្រមទាំងសំណង់ សារធាតុពុលនិងសារធាតុប្រកបដោយគ្រោះថ្នាក់ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់ក្រសួងបរិស្ថាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login