ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គណនេយ្យគេបែងចែកជា៣ប្រភេទគឺ គណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និងគណនេយ្យពន្ធដារ ។
១- គណនេយ្យហិរញ្ញវត្ថុ (Financial Accounting)
គណនេយ្យហិរញ្ញវត្ថុ គឺជាការផ្តោតការយកចិត្តទុកដាក់ទៅលើការរាយការណ៍ពីសកម្មភាពអាជីវកម្មទៅកាន់អ្នកខាងក្រៅ ឬអ្នកដែលពុំបានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពអាជីវកម្ម ។ របាយការណ៍នេះជាទូទៅ គឺជារបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមាន តារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ទ្រព្យម្ចាស់ ។
២- គណនេយ្យគ្រប់គ្រង (Management Accounting)
គណនេយ្យគ្រប់គ្រង គឺត្រូវបានផ្តោតសំខាន់ជាមួយនឹងការផ្តល់នូវព័ត៌មានជាសម្ងាត់ សម្រាប់អ្នកប្រើប្រាស់ខាងក្នុងក្រុមហ៊ុនដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន និងប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រងដទៃទៀ ។ គណនេយ្យគ្រប់គ្រង អាចផ្ទុយពីគណនេយ្យហិរញ្ញវត្ថុ ពីព្រោះវាបានផ្តល់ព័ត៌មានទៅដល់ម្ចាស់បំណុល និងអ្នកប្រើប្រាស់ខាងក្រៅផ្សេងទៀត ។
គណនេយ្យគ្រប់គ្រង វាបានផ្តល់នូវព័ត៌មានដល់អ្នកសម្រេចចិត្តខាងក្នុងក្រុមហ៊ុនក្នុងការសម្រេចគោលដៅប្រាក់ចំនេញរបស់អង្គភាព ដូចជាព័ត៌មានអំពីការធ្វើហិរញ្ញប្បទានវិនិយោគនិងសកម្មភាពប្រតិបត្តិការផ្សេងៗ ។
៣- គណនេយ្យពន្ធដារ (Tax Accounting)
គណនេយ្យពន្ធដារ គឺជាដំណើការនៃការរៀបចំនូវចំណូលត្រឡប់ពីការបង់ពន្ធដោយផ្អែកទៅលើមូលដ្ឋានព័ត៌មានគណនេយ្យហិរញ្ញវត្ថុ ។ ជាទូទៅគណនេយ្យពន្ធដារ គឺផ្តោតសំខាន់លើបញ្ហាបង់ពន្ធ រួមទាំការដាក់លិខិតប្រកាសពន្ធ និងការធ្វើផែនការសម្រាប់ទទួលខុសត្រូវពន្ធដារនាពេលអនាគត ។ បើទោះជាយ៉ាងណាក៏ដោយព័ត៌មានគណនេយ្យទាំងនោះគឺ ត្រូវបានគេធ្វើការកត់ត្រា និងធ្វើជារបាយការណ៍អំពីចំណូលសម្រាប់បង់ពន្ធ ។