2020-10-13 14:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះថាដើម្បីបំពេញតំរូវការក្នុងផលិតកម្មនិងតំរូវការផ្សេងៗមនុស្សនាំគ្នាកាប់ព្រៃឈើច្រើនដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ។ អិផរណានៃប្រព័ន្ធផលិតកម្ម នាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតត និងជីគីមី ។ ថ្នាំសម្លាប់សត្វល្អិត និងជីគីមីទាំងនោះហូរទៅផ្តុំគ្នានៅ ទន្លេ ស្ទឹង បឹង ហើយបានបំផ្លាញជីវិតសត្វ និងពូជមច្ឆជាតិ ។
Answer 2
ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមកព្រោះប្រសិនបើការពង្រីកប្រព័ន្ធកសិកម្មមិនបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងនៃធាតុគន្លឹះទាំង៣នេះទេ នោះនឹងនាំមកនូវការបំផ្លិចបំផ្លាញបរិស្ថាន សេដ្ឋកិច្ច ជីវិតមនុស្សសត្វយ៉ាងធ្ងន់ធ្ងរ ។ ឧទាហរណ៍៖
-ដើម្បីបំពេញតម្រូវការផលិតកម្មនិងតម្រូវការផ្សេងៗ ឬទីផ្សារ មនុស្សនាំគ្នាកាប់ព្រៃឈើ ធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ជីវិតមនុស្សសត្វ...។
-បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផលក្នុងវិស័យកសិកម្ម សេដ្ឋកិច្ចនិងចំណូលធ្លាក់ចុះ។ ដូចនេះ ដើម្បីបង្កើនទិន្នផល កសិករងាកទៅប្រើប្រាស់ជីគីមី... ។
-ពេលកសិករប្រើជីគីមីកាន់តែច្រើន ថ្នាំសត្វល្អិត ជាតិគីមី ហូរចូលទន្លេ បឹង ស្ទឹង ធ្វើឱ្យពូជត្រីកាន់តែថមថយ ប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលយូរអង្វែង រួមទាំងបង្កទៅជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។
ហេតុនេះទើបគេថា ការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ មានអន្តរអំពើលើគ្នាទៅវិញទៅមក ។