2021-07-23 23:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
_អ្នកធ្លាប់គិតទេថា ដោយសារតែការស្លៀកពាក់របស់យើងវាមើលសាមញ្ញពេក ទើបបណ្តាឱ្យចូលចំណោមគេមិនចុះ? តែការពិតទៅវាមិនស្ថិតនៅលើការស្លៀកពាក់របស់យើងទេ តែវាមកពីភាពអគតិនៃមនុស្សដែលមើលមកលើយើងទៅវិញទេ។
_កុំគិតថាចង់ផ្លាស់ប្តូរខ្លួនឯងដើម្បីផ្គាប់ចិត្តអ្នកដទៃអី ព្រោះមានកន្លែងច្រើនណាស់ដែលគេរើសមនុស្សដោយសមត្ថភាព ដែលមិនមែនជាការស្លៀកពាក់ ហើយក៏មានមនុស្សច្រើននាក់ដែលគេរាប់មនុស្សមិនរើសថាមាន ឬក្រ តែងខ្លួនបែបណា កុំឱ្យតែជ្រុលពេកទៅបានហើយ។
_បើយើងក្រទៅហើយ ធ្វើខ្លួនឱ្យសមជាអ្នកក្រទៅចុះ កុំព្យាយាមដេញតាមសេរីដូចអ្នកដែលគេមានអី។ អាហារដែលអ្នកមានគេហូបមួយពេលអាចលើសទៅនឹងប្រាក់ខែរបស់យើងទៀតក៏ថាបាន។
_ធ្វើខ្លួនឱ្យសាមញ្ញចុះ ព្រោះតម្លៃរបស់មនុស្សមិនមែនស្ថិតលើសម្ភារៈនិយមឯណា កុំគិតច្រើន កុំច្រណែនដែលគេមាន ហើយយើងក្រ គួរតែអាណិតគេទៅវិញទៅដែលគេមិនអាចក្រដូចជាយើង ព្រោះដោយសារតែក្រ ទើបធ្វើឱ្យយើងស្គាល់ពីអត្ថន័យតម្លៃនៃជីវិតថាវាយ៉ាងម៉េច។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=179825420676287&set=a.105573171434846