Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


សភាពពេលនេះហាក់ដូចជាមនុស្សម្នាក់ដែលគ្មានវិញ្ញាណនៅក្នុងខ្លួន។ តែងតែគិតថាខ្លួនឯងធ្វើល្អហើយ ព្យាយាមគ្រប់យ៉ាង ហើយក៏អស់ពីសមត្ថភាពដែរ តែអ្វីដែលទទួលបានវាហាក់បីមិនសមតម្លៃនឹងការលះបង់ទាល់តែសោះ។

•ជីវិតការងារ ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើនឡើង សម្ពាធកាន់តែច្រើន មិនដឹងថាអ្នកផ្សេងគេនឹងជួបដូចខ្លួនឬអត់ក៏មិនដឹង។ បានត្រឹមតែខិតខំធ្វើវាឱ្យល្អបំផុត ហើយថ្ងៃណាមួយក៏សង្ឃឹមថា ការលះបង់មួយនេះនឹងក្លាយទៅជាបទពិសោធន៍មួយដែលធ្វើឱ្យខ្លួនឯងកាន់តែពង្រឹងសមត្ថភាពកាន់តែល្អឡើង។

•តែងតែសិក្សាពីមនុស្សជុំវិញ មិនថាគេធ្វើល្អ ឬមិនល្អ ហើយចូលចិត្តយកមកវិភាគវែកញែក រកផលវិជ្ជមាន និងអវិជ្ជមាន។ មើលទៅដូចជាមនុស្សទំនេរណាស់អ៊ីចឹង តែតាមពិតគឺរវល់ស្ទើរតែរកពេលដកដង្ហើមមិនបានទៅហើយ។ វាគ្រាន់តែជាចំណែកតូចមួយដែលចង់រៀនពីអ្នកដទៃប៉ុណ្ណោះ ព្រោះចង់អភិវឌ្ឍខ្លួនឯង ហើយក៏ចង់បានអ្វីល្អពីមនុស្សជុំវិញ។

៙ មិនមែនជាខ្ញុំអ្នកគ្មានថ្ងៃយល់នោះទេ ថាការធ្វើគ្រប់យ៉ាង ព្យាយាមឈ្វេងយល់ទាំងអម្បាលម៉ាន គឺគ្រាន់តែចង់បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ មិនចង់ឱ្យអ្នកដទៃមកវាយតម្លៃលើអ្វីដែលខ្លួនស្រឡាញ់ និងការខិតខំប្រឹងប្រែងកន្លងមក។ ហើយក៏សង្ឃឹមថាការព្យាយាមមួយនេះនឹងទទួលបានជោគជ័យ។

មែនទែនទៅគ្រាន់តែចង់ផ្គាប់ចិត្តមនុស្សសោះវាពិបាកយ៉ាងនេះណ៎! បើអាចជ្រើសក្នុងការធ្វើអ្វីដែលជាខ្លួនឯង ធ្វើអ្វីដែលខ្លួនចង់ធ្វើ វាស្រួលជាងឆ្ងាយណាស់។

៖ចង់ធ្វើតាមបេះដូងខ្លួនឯង ឬចង់ផ្គាប់ចិត្តអ្នកដទៃ? បើវាមិនធ្វើឱ្យប៉ះពាល់ផលប្រយោជន៍នរណាតើអ្នកនឹងរើសយកមួយណា?

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=167430355249127&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login