ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
_បើចង់ដឹងថាគេស្រឡាញ់យើងឬអត់? ចូរកុំប្រើត្រចៀកស្តាប់ត្រូវប្រើភ្នែកមើល មើលថាគេលះបង់អ្វីខ្លះដើម្បីយើង ហើយវាច្រើនប៉ុណ្ណា។
_ហើយប្រសិនបើចង់ដឹងថាសក្តិសមនឹងគ្នាឬអត់កុំគិតគ្រាន់តែថាគេមានអ្វីខ្លះ? ត្រូវគិតថាស្នាមញញិមរបស់យើង និងទឹកភ្នែកដែលស្រក់ព្រោះគេ។ អ្នកដែលធ្វើឲ្យយើងយំគ្រប់ពេលទោះបីជាគេមានគ្រប់យ៉ាងក៏យើងកុំគប្បីផ្ញើជីវិតជាមួយគេអី។
_មនុស្សដែលធ្វើឱ្យយើងញញិមបានទោះបីជាគេក្រលំបាកយ៉ាងណាក៏ដោយ ក៏យើងអាចក្នុងការផ្ញើជីវិតជាមួយគេបាន។
_"ជ្រើសរើសក្នុងការហត់ដើម្បីស្នាមញញិម កុំជ្រើសរើសភាពងាយស្រួលប៉ុន្តែត្រូវមកអង្គុយយំរាល់ថ្ងៃ"។
_"ជ្រើសរើសមនុស្សដែលឱ្យយើងដឹងគ្រប់រឿងរបស់គេ បើសិនជាគេស្រឡាញ់យើងពិតប្រាកដគេនឹងមិនធ្វើឱ្យមនុស្សស្រីដែលគេស្រឡាញ់មើលទៅមិនល្អក្នុងខ្សែភ្នែកអ្នកដទៃឡើយ"។
_កុំយកមនោសញ្ចេតនាតែម្ខាងមកវាស់ជាមួយនឹងទឹកចិត្ត ប្រសិនជាអ្នកប្រើមនោសញ្ចេតនាច្រើនជ្រុល រហូតដល់ថ្នាក់ទ្រាំជាមួយមនុស្សដែលគេមិនស្រឡាញ់អ្នក នោះអ្នកដែលឈឺចាប់ខ្លាំងបំផុតគឺជារូបអ្នក។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=166561272002702&set=a.105573171434846