Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មនុស្សដែលមានអាយុប្រហែលយើងគេទៅបានឆ្ងាយហើយ។ មនុស្សមានវ័យស្មើនឹងយើងឬគេអាចនឹងក្មេងជាងយើងគេបានការងារដែលល្អធ្វើ។ អ្នកខ្លះក៏បានធ្វើតាមក្តីស្រមៃ គេមានគោលដៅហើយដើរតាមផ្លូវដែលគេកំណត់ហ្នឹងយ៉ាងច្បាស់លាស់ អ្នកខ្លះក៏បានធ្វើនូវអ្វីដែលជាប្រយោជន៍ដល់ខ្លួនគេ។ ងាកមកខ្លួនឯងវិញ វាហាក់ដូចនៅវង្វេងជាមួយផ្លូវក្នុងបច្ចុប្បន្ន បើនិយាយថាចូលចិត្ត វាក៏មិនមែន។ ហើយប្រសិនបើសួរថា នឹងដើរតាមផ្លូវមួយណា? ចម្លើយក្នុងចិត្តក៏នៅមិនទាន់ដឹងនៅឡើយ។ ប៉ុន្តែវាមិនជាអ្វីនោះទេ ព្រោះដឹងថាជីវិតវាក៏បែបនេះហើយ កុំទៅស្វែងរកចម្លើយជាមួយវា កុំទៅដាក់សម្ពាធជាមួយផ្លូវនៃជីវិត។ ជីវិតវាប្រៀបដូចទៅនឹងរលកសមុទ្ទវាតែងតែបក់ច្រានយើងទៅទើនៅកោះណាមួយជានិច្ច យើងនឹងប្រាប់ខ្លួនឯងថាយើងគួរតែទៅផ្លូវមួយណា? អ្វីដែលសំខាន់មនុស្សមិនមែនមានក្តីសុខគ្រប់វេលាទាំងអស់នោះទេ។ ពិភពលោក Online វាធ្វើឲ្យយើងឃើញជីវិតរបស់មនុស្សតែមួយចំណែក យើងគិតថាគេល្អ គេសម្បូរបែប គ្រប់បែបទាំងអស់ ជីវិតអ្នកដទៃមើលទៅដូចជាងាយស្រួលជាងអ្វីដែលយើងកំពុងជួបប្រទះ។ យើងមិនអាចមើលឃើញសេចក្តីលំបាករបស់អ្នកដទៃទាល់តែសោះ យើងមើលមិនឃើញការព្យាយាមខិតខំប្រឹងប្រែងដែលគេបានធ្វើឡើយ។ មនុស្សម្នាក់ៗគឺមានសមរភូមិជីវិតរៀងៗខ្លួនហើយជីវិតរបស់មនុស្សម្នាក់ៗក៏មានលក្ខខណ្ឌខុសៗគ្នាដែរ។ អ្វីគ្រប់យ៉ាងគឺវាបានដាក់សម្ពាធមកលើយើងច្រើនគ្រប់គ្រាន់ហើយ ហេតុនេះហើយយើងគួរតែកុំដាក់សម្ពាធលើខ្លួនឯងបន្ថែមទៀតអី។ ចិត្តល្អដាក់ខ្លួនឯងឲ្យបានច្រើន សុភាព និងឲ្យតម្លៃខ្លួនឯងគ្រប់ពេលវេលា។ ហើយពេលវេលាខាងមុខនេះវានឹងធ្វើឲ្យយើងជួបចម្លើយដែលច្បាស់លាស់សម្រាប់ជីវិតដោយខ្លួនឯង។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=174019554590207&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login