Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅពេលដែលអ្នកដទៃមើលមក ក្រសែភ្នែកទាំងគូរបស់គេហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងមកលើរូបយើងអ៊ីចឹង តែមិនដឹងនោះទេថា គេគិតល្អ ឬគិតអាក្រក់។ ពេលខ្លះក៏កុំទៅខ្វល់ពីគំនិតអ្នកដទៃច្រើនពេក ព្រោះពាក្យរបស់គេខ្លះគ្រាន់តែជាសំរាមដែលយើងមិនគួរប៉ះតែប៉ុណ្ណោះ។
គ្រប់មនុស្សមិនមែនចេះតែនឹងល្អជាមួយយើងរហូតឡើយ ពេលខ្លះការធ្វើល្អរបស់គេវាអាចគ្រាន់តែជាការសម្តែង និងធ្វើតែរយ:ពេលខ្លី ហើយសង្ឃឹមអ្វីម្យ៉ាងពីយើងត្រឡប់ទៅវិញនោះទេ។

ទុកពាក្យអ្នកដទៃដែលមិនល្អគ្រាន់តែជាសំឡេងខ្យល់ដែលហើរបក់មកប៉ះនឹងត្រចៀករបស់យើងតែមួយទំហើងនៃខ្យល់នោះបានហើយ។ ហើយបន្ទាប់ពីនោះយើងនឹងធ្វើអ្វីដែលយើងប៉ងតទៅទៀត ធ្វើអ្វីដែលខ្លួនស្រឡាញ់ មនសិការក្នុងគោលបំណង មិនរាថយដោយងាយៗ។

គ្រាន់តែធ្វើអ្វីដែលស្រឡាញ់ ហើយវាសាកសមក៏ធ្វើចុះ។ ឱកាសនេះជារបស់យើងហើយ ឈានមួយជំហានដើម្បីសាកល្បងផ្លូវនៅខាងមុខ ហើយឈានពីរជំហានដើម្បីពិសោធន៍ថាខ្លួនធ្វើបានឬមិនបាន។ ហើយជំហានបន្ទាប់វាជោគជ័យ ឬបរាជ័យ គឺជាលទ្ធផលរបស់យើង ហើយវាក៏គ្មាននរណាដែលអាចមកទទួលជំនួសយើងបានដែរ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=174753264516836&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login