Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Jeff Bezos គឺជាសហគ្រិនអាម៉េរិច ដោយលោកជាស្ថាបនិក និងប្រធានគេហទំព័រ Amazon.com មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាម្ចាស់សារពត៌មានដ៏ល្បីរបស់អាមេរិកផងដែរ គឺ The Washington Post។ ដោយការធ្វើជំនួញរបស់គាត់​ចេះតែមានភាពជោគជ័យជាបន្តបន្ទាប់​ទើបធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លាក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀត។

សហគ្រិន និងជាអ្នកជំនួញផ្នែកអេឡិចត្រូនិច លោក Jeff Bezos បានកើតនៅថ្ងៃទី១២ ខែ​មករា ឆ្នាំ១៩៦៤ នៅទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋអាម៉េរិក។

ម្តាយរ​ស់លោក Jeff Bezos ឈ្មោះ Jack lyn Gise Jorgensen និងឪពុកបង្កើតរបស់លោក​ឈ្មោះ Ted Jorgensen ។ លោក Jorgensens បានរៀបការជាមួយនារីផ្សេងនៅពេលដែល Bezos មានអាយុ៤ ឆ្នាំ ហើយម្ដាយរបស់គាត់ក៏បានរៀបការម្ដងទៀត​ជាមួយបុរស់ម្នាក់ជាជន​អន្តោ​ប្រវេសន៍គុយបា គឺ លោក Mike Bezos ។

លោក Jeff Bezos បានរៀបការជាមួយអ្នកស្រី Mac Kenzie នៅឆ្នាំ១៩៩៣។ គាត់បាន​ជួប​នាង​នៅពេលដែលគាត់បានចូលរួមជាមួយក្រុមហ៊ុនវិនិយោគ D.E.Shaw។ ពួកគេរស់នៅ​ទីក្រុង​ស៊ីអាថល ជាមួយកូន ៤នាក់ របស់ពួកគេ​ហើយកំពុងចូលរួមក្នុងសកម្មភាព​សប្បុរសធម៌។
សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានចុះបញ្ជី Bezos ជាមនុស្សម្នាក់ក្នុង​ចំណោម​មនុស្ស​ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅលើពិភពលោក​ជាមួយនឹងទ្រព្យសម្បត្តិជាង​១០០ពាន់លានដុល្លារ​ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន Harvard Business Review បានចាត់ចំណាត់ថ្នាក់គាត់ជានាយកប្រតិបត្តិល្អបំផុតនៅលើពិភពលោក។

នៅឆ្នាំ១៩៨២ គ្រួសាររបស់ Bezos បានផ្លាស់ទៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក។ គាត់​បានចូលរៀននៅវិទ្យាល័យជាន់ខ្ពស់ Miami Palmetto។ គាត់ក៏បានចូលរួមក្នុងកម្មវិធី​បណ្តុះ​បណ្តាល​ផ្នែកវិទ្យាសាស្រ្តរបស់សិស្ស នៅឯសាកលវិទ្យាល័យផ្លរីដា​ផងដែរ ហើយបាន​ទទួល​ពានរង្វាន់។ ​ខណៈពេលកំពុងរៀននៅវិទ្យាល័យ គាត់បានចាប់ផ្តើមអាជីវកម្ម​ដំបូង​របស់គាត់ គឺគាត់បានបង្កើតវិទ្យាស្ថានស្រមៃ (Dream Institute) ដែលជាជំរុំសិក្សា​សម្រាប់​សិស្ស​ថ្នាក់ទី៤ ទី៥ និងទី៦។

នៅឆ្នាំ១៩៨២ គាត់បានចូលសាកលវិទ្យាល័យព្រីនស្តុន​ជាកន្លែងដែលគាត់បានសិក្សា​កុំព្យូទ័រ។ គាត់ត្រូវបានជាប់ឆ្នោតជាកិត្តិយសនៃសមាគមឈ្មោះ Phi Beta Kappa និង Tau Beta Pi នៅទីក្រុង Princeton។ នៅខែមិថុនាឆ្នាំ១៩៨៤ គាត់បានធ្វើការងារនៅរដូវក្តៅ​ជា​អ្នក​សរសេរកម្មវិធី ឬអ្នកវិភាគនៅន័រវែស។ ហើយនៅឆ្នាំបន្ទាប់គាត់បានធ្វើឱ្យកម្មវិធីរបស់ IBM ប្រសើរឡើងនៅរដ្ឋកាលីហ្វ័រញ៉ា។ នៅឆ្នាំ១៩៨៦ គាត់បានបម្រើជាប្រធាននិស្សិតនៃសកល​វិទ្យាល័យ​ព្រីនស្តុនសម្រាប់ការរុករក និងអភិវឌ្ឍន៍ផ្នែកអវកាស។  គាត់បានបញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ជាមួយនឹងសញ្ញាបត្រ B.Sc. ផ្នែកវិស្វកម្មអគ្គីសនី និង វិទ្យាសាស្រ្ត​កុំព្យូទ័រ។ នៅឆ្នាំ១៩៩០ គាត់បានចូលរួមជាមួយ D.E. Shaw & Co នៅញូវយ៉ក។ ហើយ​គាត់​បាន​ក្លាយជាអនុប្រធានវ័យក្មេងបំផុតនៅទីនោះ។ អាជីពរបស់គាត់នៅក្នុងវិស័យហិរញ្ញវត្ថុ​មាន​ប្រាក់ចំណូលយ៉ាងច្រើន។ ប៉ុន្តែគាត់បានសំរេចចិត្តលាឈប់បន្ទាប់ពីបួនឆ្នាំក្រោយមក។

នៅឆ្នាំ១៩៩៥ គាត់បានបង្កើត Amazon.com ដែលជាបណ្ណាគារអនឡាញ។ មិនយូរ​ប៉ុន្មាន​គាត់​បានយកឈ្នះជាមួយគូប្រជែងរបស់គាត់ ហើយនៅឆ្នាំ១៩៩៧ ក្រុមហ៊ុនគឺត្រូវបានដំណើរ​ការជាសាធារណៈ។ នៅក្នុងឆ្នាំ១៩៩៨ Amazon បានចាប់ផ្ដើមការលក់ស៊ីឌី និងវីដេអូ  និង ក្រោយមកទៀតសំលៀកបំពាក់អេឡិចត្រូនិចរបស់ក្មេងលេង និងច្រើនទៀត​តាមរយៈភាពជា​ដៃ​គូ​លក់​រាយ​ធំៗ។ នៅឆ្នាំ២០០៣ ក្រុមហ៊ុន Amazon បានបង្កើត A9 ដែលជាម៉ាស៊ីន​ស្វែង​រក​ពាណិជ្ជកម្ម ដែលផ្តោតលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ លោកក៏បានបើកដំណើរការ​ហាង​ទំនិញកីឡាតាមអ៊ិនធើណេត ដែលផ្តល់ជូនរហូតដល់ 3000ម៉ាកផ្សេងគ្នា។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ គាត់បានទិញកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍​និងការបោះពុម្ពផ្សាយ​ផ្សេងៗ​ទៀត ដែលមានទឹកប្រាក់ ២៥០ លានដុល្លារ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៣ Bezos បានបង្ហាញពី​គំនិត​ផ្តួចផ្តើមពិសោធន៍ក្រុមហ៊ុន Amazon Prime Air ដែលប្រើប្រាស់យន្តហោះគ្មានមនុស្ស​បើក​ដែល​អាច​ផ្ទុកទម្ងន់រហូតដល់ ៥ផោន និងធ្វើដំណើរ ១០ម៉ាយ ដើម្បីផ្តល់សេវាដឹកជញ្ជូន​ដល់​អតិថិជន។

លោក Bezos បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងការពង្រីកនៃពាណិជ្ជកម្ម​អេឡិចត្រូនិច។ គាត់បានបង្កើត Amazon.com ដែលជាហាងសៀវភៅតាមអ៊ីនធឺណិត​នៅក្នុង​ឆ្នាំ​១៩៩៥។ ក្រុមហ៊ុនបានបើកដំណើរការបដិវត្តក្នុងការទិញឥវ៉ាន់អនឡាញតាមរយៈការណែនាំនូវលក្ខណៈ​ពិសេសថ្មីៗដូចជា ការដើរទិញឥវ៉ាន់ ការត្រួតពិនិត្យអតិថិជន និង ការផ្ទៀងផ្ទាត់តាម​អ៊ីមែល​ជាដើម។ ក្រុមហ៊ុនមានដាក់លក់ទំនិញជាង ៤០០លានមុខទំនិញ ដែលបានដាក់លក់​នា​ពេល​បច្ចុប្បន្ន។

នៅឆ្នាំ២០០៤ លោក Bezos បានបង្កើតក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុន​អាកាស​ចរណ៍មួយដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីផ្ដល់ការធ្វើដំណើរទៅកាន់ទីអវកាស​ដល់​អតិថិជន៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login