Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មនុស្សយើងមិនចេះតែទន់ជ្រាយរហូតនោះទេ គ្រប់យ៉ាងសុទ្ធតែអាចផ្លាស់ប្តូរបាន ដោយគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ។ ការមើលងាយវាមិនអាចមកធ្វើបាបយើងបានឡើយ ដរាបណាយើងចេះក្នុងការទទួលយកពាក្យសម្តីអ្នកដទៃ ថាតើពាក្យណាដែលគួរទទួលមកទុកក្នុងចិត្ត ហើយពាក្យណាខ្លះដែលគួរតែទម្លាក់ចោលភ្លាមៗពេលដែលគេកំពុងនិយាយ។

អ្នកនឹងយល់ពីខ្លួនឯងថា ខ្លួនជាមនុស្សបែបណា បើវាអវិជ្ជមានក៏គួរតែធ្វើយ៉ាងណាដើម្បីរំដោះខ្លួនចេញពីវាឱ្យបាន។
ថ្ងៃមួយប្រសិនជាយើងក្លាហានគ្រប់គ្រាន់ អ្នកនឹងដឹងថាការដែលនរណាម្នាក់មើលងាយ ឬបង្អាប់អ្នក វាលែងជាបញ្ហាដែលធ្វើឱ្យអ្នកពិបាកចិត្ត យកវាមកគិត ធ្វើបាបខ្លួនឯងតទៅទៀតហើយ។

ភាពក្លាហានគឺជាអ្វីដែលមនុស្សម្នាក់ៗគួរតែមានក្នុងខ្លួន ប៉ុន្តែយ៉ាងណាមិញក៏គួរតែក្លាហានឱ្យមើលស្ថានការណ៍ផងដែរ។ ប្រើភាពក្លាហានឱ្យទៅជាប្រយោជន៍សម្រាប់ខ្លួនឯងនឹងអ្នកដទៃ កុំប្រើភាពក្លាហានរបស់អ្នកដើម្បីទៅធ្វើបាបគេអី វាមិនសង្ហាទេ ហើយក៏មិនល្អមើលដែរ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=176392071019622&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login