ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មិនមែនគេមិនចេះខឹងទេ មិនមែននរណាក៏អាចទទួលយករាល់ពាក្យសម្តីរបស់យើងបានឡើយ។ ការដែលគេរងនូវពាក្យសម្តីមិនល្អ មិនសមរម្យទាំងនោះ ហេតុដែលគេមិនតបតគឺគេមិនចង់មានរឿងច្រើនជាមួយយើងទៅវិញទេ។
ឈប់គិតថាខ្លួនឯងខ្លាំង ខ្លួនឯងអស្ចារ្យ ដែលនិយាយម្តងណាក៏គ្មានអ្នកតអី ព្រោះដែលគេមិនតក៏ព្រោះតែគេមិនចង់ជ្រលក់ឥតប្រយោជន៍ជាមួយមនុស្សដូចជាយើងច្រើនជាង។
រៀនរស់នៅឱ្យតម្លៃអ្នកដទៃខ្លះ មិនថាគេនៅឋាន:បែបណា គេក៏ជាមនុស្ស គេក៏មានបេះដូងដែលឈឺចាប់នៅពេលទទួលពាក្យសម្តីមើលងាយ។ គេអាចនឹងខឹង ប៉ុន្តែខឹងរបស់គេមិនមានឥទ្ធិពលអាចធ្វើឱ្យគេបាត់បង់សតិបានឡើយ។ លាក់អារម្មណ៍ខ្លះ ទោះបីវាឈឺចាប់ក្នុងចិត្តតែម្នាក់ ប៉ុន្តែយ៉ាងហោចណាស់ក៏ល្អជាងបន្តមានរឿងឥតឈប់ដែរ។
តម្លៃរបស់មនុស្សកាន់តែខ្ពស់ នៅពេលដែលចេះគោរពនឹងឱ្យតម្លៃ មើលសំខាន់សម្រាប់អ្នកដទៃ។ ការមិនបង្កើតជម្លោះឱ្យវាកាន់តែធំក៏រឹតតែប្រសើរ ហើយឱ្យអ្នកដទៃដែលមិនមែនជាគូជម្លោះមើលមកថាយើងជាមនុស្សប្រភេទណា ដោយគ្រាន់តែយើងដើរចេញហើយបញ្ចប់វា។ គេធ្វើអាក្រក់មកលើយើង មិនមែនមានន័យថាយើងនឹងទៅធ្វើអាក្រក់ដាក់គេវិញទេ តទល់បែបនេះគ្មានអ្វីប្រសើរឡើយ ទម្លាក់ចុះនូវរឿងឥតប្រយោជន៍ជាការល្អបំផុត។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=177122747613221&set=a.105573171434846