ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ធ្លាប់សួរខ្លួនឯងទេថារាល់ថ្ងៃនេះខ្លួនធ្វើដើម្បីអ្វី ដើម្បីខ្លួនឯង ឬក៏នរណាម្នាក់?
ការដែលព្យាយាមឃាត់ឃាំងមនុស្សម្នាក់ឱ្យនៅជាមួយយើង ស្រឡាញ់យើងរហូត នោះវាមិនមែនជារឿងងាយឡើយ។ គ្មាននរណាម្នាក់ដែលអាចនៅជាមួយយើងបានយូរទេ នៅពេលគេដឹងពីចំណុចអវិជ្ជមានរបស់យើងច្រើន ហើយគេទទួលយកមិនបាន។
ពេលខ្លះការដែលមិនព្រមឱ្យគេចេញពីយើងវានាំឱ្យតែហត់ខ្លួនឯងទេ ហត់ក្នុងការរារាំង ហត់ក្នុងការលួងលោម ហត់ក្នុងការធ្វើអ្វីដែលអាចធ្វើឱ្យគេព្រមចិត្តទន់ហើយនៅជាមួយយើងបន្តទៀត។
គេមិនបានពេញចិត្តក្នុងការនៅជាមួយយើងទេ គេអស់ចិត្តពីយើងទៅហើយ តើខំដើម្បីអ្វី បើគេអស់ស្រឡាញ់ពីយើងហើយនោះ? ការខិតខំរបស់យើងវាលែងមានន័យទៀតហើយ កុំព្យាយាមឃាត់ឃាំងវាអី។
នៅថ្ងៃមួយអ្នកនឹងដឹងថា ការដែលបណ្តោយនរណាម្នាក់ដែលគេអស់ចិត្តចេញពីជីវិតយើង វាពិតជាល្អ។ ល្អដែលធ្វើឱ្យយើងមានបទពិសោធន៍ ល្អដែលឱ្យមនុស្សដែលមិនបានស្រឡាញ់យើងពិតប្រាកដចេញទៅ ដោយយើងមិនបានដេញ។
យើងអាចនឹងហត់បន្តិចពេលដែលចង់ឱ្យគេបន្តនៅជាមួយយើង ប៉ន្តែនៅពេលដែលយើងដោះលែងគេទៅ ជីវិតយើងក៏រឹតតែមានសេរីភាពទៅទៀត។ ហត់ហើយ ក៏សម្រាកបន្តិចណា៎! សឹមបាត់ហតើចាំក្រោកឈរមកចាប់ផ្តើមជាថ្មី។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=175931274399035&set=a.105573171434846