Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

អ្នកឈរនៅចំណុចតូចមួយនៃផែនដី អ្នកឈរនៅទីនេះបានគឺវាពិតជាអស្ចារ្យណាស់។ អ្នកដឹងទេ? ទម្រាំតែមកដល់ចំណុចនេះបានវាមិនងាយឡើយ ពេលខ្លះអ្នកអាចនឹងគិតថា ខ្លួនឯងពិតជាអន់ណាស់ដែលគ្មានសម្ភារ:អ្វីឡួយឆាយដូចជាគេ។ ប៉ុន្តែអ្នកភ្លេចគិតថា អ្នកមានទ្រព្យដ៏មហាសាលលើសពីពួកមនុស្សទាំងនោះទៅទៀត។

ពិភពលោកដ៏សែនធំ! អ្នកមិនបានមើលទៅដល់ផ្លូវខាងមុខដែលកំពុងរងចាំអ្នក។ អ្នករវល់តែគិតពីបច្ចុប្បន្នដ៏សែនងងឹត មិនអាចក្នុងការរកពន្លឺតូចមួយដើម្បីបំភ្លឺផ្លូវ។
មែនទែនទៅអ្នកពិតជាអស្ចារ្យណាស់ អស្ចារ្យដែលបានកើតមកលើផែនដី ហើយបានទទួលមេរៀនខ្លះពីជីវិត។ ភាពគ្មានពន្លឺនេះ វានឹងបាត់ទៅវិញដោយខ្លួនឯង ដោយគ្រាន់តែអ្នកចាប់តោងនូវខ្សែជីវិតរបស់អ្នកឡើងមកវិញ។

ស៊ូៗណា៎! ដឹងថាអ្នកកំពុងតែពិបាកចិត្ត ហើយក៏ដឹងថាអ្នកកំពុងតែសោកសៅនូវរឿងដែលកំពុងតែកើតឡើង។ តែមិនអីទេ ដរាបណាអ្នកនៅមានឱកាស អ្នកគួរតែកុំចុះចាញ់ តស៊ូ ព្យាយាម កុំបោះបង់ ហើយថ្ងៃណាមួយជោគជ័យនឹងមករកអ្នក។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=175859021072927&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login