Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មានច្រើនគូបានបែកបាក់គ្នាដោយសារតែរយ:ចម្ងាយ ដែលគិតថាការដែលសាងស្នេហ៍ជាមួយមនុស្សដែលនៅឆ្ងាយពីគ្នាវាមិនអាចឈានទៅរកផ្លូវមួយដែលច្បាស់លាស់ ហើយអាចមករួមរស់នៅជាមួយគ្នាបានឡើយ។
ប្រសិនជាស្រឡាញ់គ្នាច្រើនគ្រប់គ្រាន់ ល្មមអាចនឹងយល់ពិតចិត្តគ្នា នោះរយ:ចម្ងាយវាលែងជាបញ្ហាទៀតហើយ។

ឆ្ងាយកាយតែកុំធ្វើឲ្យចិត្តយើងឆ្ងាយពីគ្នាអី ទម្រាំតែអាចមកដល់ថ្ងៃនេះវាមិនមែនជារឿងងាយស្រួលនោះទេ កុំប្រលែងដៃគ្នាចោលកណ្តាលផ្លូវ ក៏កុំគិតថាវេលាកន្លងមកខ្លួនគ្រាន់តែចង់សាកជាមួយនឹងស្នេហា។ ពាក្យថាស្រឡាញ់ ប្រសិនជាយើងព្រមយល់គំនិតគ្នាទៅវិញទៅមក ព្រមក្នុងការរស់នៅឆ្ងាយពីគ្នាមួយរយ:ពេល ប៉ុន្តែចិត្តរបស់យើងនៅចិត្តគ្នា នៅមានគ្នានិងគ្នា វាក៏មានក្តីសុខច្រើនលើសលប់ណាស់ទៅហើយ។

ថ្ងៃមួយយើងនឹងដឹងថា ស្នេហាពិត មិនអាចមានអ្វីមកបំបែកបានឡើយ។ ប្រើពេលវេលាឱ្យគ្នាទៅវិញទៅមក ស្រឡាញ់ យកចិត្តទុកដាក់ មិនប្រកាន់ កែលំអ អធ្យាស្រ័យឱ្យគ្នា កុំព្រមប្រើពាក្យថាបែកដោយសារតែអារម្មណ៍ឯកា គ្មានភាពកក់ក្តៅ ពេលដែលគ្មានគ្នានៅជិត។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=177791704212992&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login