ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កំុរវល់តែអង្គុយខកបំណងដោយសារតែរឿងឥតបានការ។ សម្លឹងទៅផ្ទៃមេឃពេលនេះទៅមើលតើវាមានលក្ខណ:បែបណាដែរ? តាមតំបន់ខ្លះក៏កំពុងតែចុះត្រជាក់ កន្លែងខ្លះក្តៅ ហើយកន្លែងខ្លះមានភ្លៀងធ្លាក់ ខ្លះទៀតក៏មិនមាន។ យើងគួរតែប្រើជីវិតឱ្យដូចទៅនឹងអាកាសនៃផ្ទៃមេឃ មានទុក្ខ មានសុខ មានសប្បាយចិត្ត ក៏ត្រូវតែមានការកើតទុក្ខ។
កុំគិតថាគ្មាននរណាជួបរឿងដូចជាយើងអី ព្រោះមនុស្សម្នាក់ៗតែងតែជួបវាជានិច្ច គ្មាននរណាដែលថាមិនទទួលរងនូវរឿងទាំងអស់នេះឡើយ។ ធ្វើខ្លួនឱ្យសប្បាយជាមួយនឹងបញ្ហា ទោះបីដោះស្រាយបាន ឬមិនបាន វាក៏បានកើតឡើងទៅហើយ យើងមិនអាចក្នុងការប្រកែកបានឡើយ។
ពេលមេឃកំពុងភ្លៀងយើងគ្រាន់តែចូលទៅរកទីកន្លែងមួយដែលសាកសម ហើយអាចក្នុងការដែលមិនឱ្យយើងជោកប្រាណបាន។ ហើយប្រសិនបើរងាក៏គ្រាន់តែចូលទៅរកកន្លែងណាមួយដែលកក់ក្តៅ ហើយក្រេមទឹកឧណ្ហៗដើម្បីបញ្ចុះភាពត្រជាក់់មួយគ្រាសិនក៏ល្អ។ បើវាក្តៅខ្លាំងពេក ក៏គ្រាន់តែគិតថា រាងកាយរបស់ខ្ញុំអាចក្តៅបាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អាចបណ្តាលឱ្យចិត្តរបស់ខ្ញុំក្តៅទៅតាមកម្លាំងកម្តៅនៃអាកាសធាតុឡើយ។
ថ្ងៃមួយអ្នកនឹងដឹងថា គ្មានអ្វីដែលជាឧបសគ្គសម្រាប់អ្នកទេ ព្រោះគ្រប់យ៉ាងវាក្លាយទៅជាទម្លាប់សម្រាប់អ្នកទៅហើយ ភាពលំបាកទាំងឡាយវានឹងង្រៀនយើង។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=175238417801654&set=a.105573171434846