ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ងើបពីគេងហើយក៏សែនមានក្តីសុខ។ មានក្តីសុខដែលបានប៉ះពន្លឺសូរ្យសែងមួយនេះ រីករាយដែលបានបន្តក្តីស្រមៃនៅព្រឹកថ្ងៃថ្មី ដែលបានផ្តល់ឱកាសសម្រាប់មនុស្សជាច្រើនលានអ្នក។ អ្នកនៅមានសំណាងណា៎! អ្នកមិនឯកាទេ ព្រោះមានច្រើននាក់ដែលគេរៀនមិនបានខ្ពស់ ហើយក៏មានអ្នកខ្លះរៀនមិនចប់ថ្នាក់បឋមភូមិផង ប៉ុន្តែគេអាចក្លាយខ្លួនទៅជាអ្នកជោគជ័យបានដោយដៃទាំងពីររបស់គេមិនព្រមចុះចាញ់ក្នុងជីវិតការប្រកបរបរកាលណាគេនៅមើលឃើញពន្លឺនៃសូរ្យសែង។
អ្នករៀននៅសាលាមិនពូកែ តែមិនប្រាកដថាអ្នកនឹងប្រឡងធ្លាក់ក្នុងការប្រើជីវិតប្រចាំថ្ងៃរបស់អ្នកឡើយ។ អ្នកអាចប្រឡងជាប់ក្នុងការប្រើជីវិត អ្នកនឹងជោគជ័យដរាបណាអ្នកព្រមក្នុងការទទួលយកសេចក្តីលំបាកហើយព្រមក្នុងការជំនះវាឱ្យខណ្ឌ័តែបាន។
អ្នកដឹងទេ? មានមនុស្សច្រើនណាស់ដែលគ្មានឱកាសក្នុងការជួបរាល់ទុក្ខលំបាក នឹងសេចក្តីវេទនាដូចជាអ្នក។ អ្នកមានសំណាង ត្រូវប្រាប់ដូចឯងថា អ្នកនឹងអាចរកផ្លូវមួយដ៏ល្អសម្រាប់ខ្លួនដរាបណាអ្នកនៅមើលឃើញផ្ទៃមេឃក៏ស្រស់ស្អាតមួយនេះ។ រាល់ភាពលំបាកទាំងឡាយវាគ្រាន់តែជាគ្រឿងម្យ៉ាងដែលគ្មានរូបរាង ហើយចូលមកដើម្បីតែសាកល្បងយើងតែប៉ុណ្ណោះ នៅពេលដែលអ្នកមិនព្រមចាញ់វា នោះវានឹងចាកចេញពីជីវិតយើងដោយខ្លួនឯង។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=175067164485446&set=a.105573171434846