ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ទោះបីជាអ្នកធ្លាប់ជារបស់នរណាពីមុនមកវាមិនសំខាន់ ហើយរឹតតែឥតន័យទៅទៀតថា ពីមុនមកអ្នកធ្លាប់ស្រឡាញ់មនុស្សដោយសាររូបរាងខាងក្រៅ ហើយយកគ្រាន់តែកំដរអារម្មណ៍ឯកា។
តែថ្ងៃនេះអ្នកនៅក្នុងបច្ចុប្បន្ន បច្ចុប្បន្នដែលអ្នកជារបស់ខ្ញុំ។ អតីតវាគ្រាន់តែជាអតីត ត្រឹមតែយើងមិនទៅធ្វើដូចរឿងអតីតទៀតទៅវាគ្រប់គ្រាន់ហើយ។
គ្រាន់តែចង់ឱ្យអ្នកខ្វល់ពីមនុស្សម្នាក់នេះផង ខ្វល់ពីអារម្មណ៍ និងយល់ចិត្ត ថាមនុស្សម្នាក់ដែលនៅជាមួយអ្នកនេះ គេចង់បានអ្វី?
មានមនុស្សជាច្រើនបាននិយាយការផុសត៍រូប វាគ្រាន់តែជាទង្វើដែលបង្ហាញឱ្យឃើញតែប៉ុណ្ណោះ ប្រសិនជាគេចង់ក្បត់គេគង់តែក្បត់ហ្នឹង។
តែតាមពិតវាមិនមែនដូច្នោះទេ យ៉ាងហោចណាស់ក៏ខ្លួនយើងបានសប្បាយចិត្តនៅពេលដែលមនុស្សដែលស្រឡាញ់ផុសត៍រូបរបស់យើងលើ FB ឬ IG របស់គេ។
បែបនេះទោះបីជាគេចង់ក្បត់ឬមានអ្នកចូលមកទាក់ទងវាក៏ពិបាកដែរ។ បើគេមិនធ្វើមានន័យថា គេយកយើងត្រឹមតែមួយរយ:ពេលខ្លីប៉ុណ្ណោះ ព្រោះគេមិនហ៊ានក្នុងការបង្ហាញឱ្យអ្នកដទៃបានដឹងថាគេកំពុងតែមានយើង។ ត្រៀមចិត្តសម្រាប់កាត់ចិត្តឱ្យហើយទៅ ព្រោះមិនយូរទេគេនឹងចេញពីអ្នកហើយ។ ស្នេហាស្ងប់ស្ងាត់ បែកគ្នាក៏ស្ងប់ស្ងាត់ វាពិបាកជាងបើកចំហរឆ្ងាយណាស់ បើអាចសូមកុំមានការស្រឡាញ់បែបនេះអី "ខាតវេលា"។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=169835591675270&set=a.105573171434846