ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ពាក្យប្រវត្តិសាស្រ្តមកពីពាក្យរបស់ជនជាតិក្រិចមួយមានន័យថា «អ្វីដែលដឹងដោយការសួរ»។ ការងាររបស់អ្នកប្រវត្តិសាស្រ្ត គឺសួរសំណួរ និងស្តាប់ចម្លើយ។ ជនជាតិក្រិចជាជនជាតិក្នុងចំណោមប្រជាជនដំបូងគេបង្អស់សរសេរប្រវត្តិសាស្រ្តផ្អែកលើស្នាដៃដំបូងនៃការពិត។ លោក ហេរ៉ូដូទូស Herodotus (ស្លាប់ក្នុងឆ្នាំ ៤២៥ មុនគ.ស) បានសរសេរអំពីសង្គ្រាមរវាងជនជាតិក្រិច (Greeks) និងជនជាតិភើស៊ីយ៉ាន (Persians)។ គាត់បានធ្វើដំណើរ និងសួរប្រជាជនដែលបានចូលរួមក្នុងសង្គ្រាម។
អ្នកប្រវត្តិសាស្រ្តធ្វើការពីទស្សនៈមួយ។ ប្រជាជនទីមួយដែលបានសរសេរប្រវត្តិសាស្រ្តរបស់ខ្លួន គឺជនជាតិចិន។ យើងស្គាល់ឈ្មោះអ្នកប្រវត្តិសាស្រ្តចិនមួយលើកដំបូង គឺលោក ស៊ីម៉ា ឃីយ៉ាន sima Qian ដែលបានសរសេរប្រវត្តិសាស្រ្តចិនតាំងពី ១០០ឆ្នាំ មុនគ.ស។ អ្នកប្រវត្តិសាស្រ្តដំបូងគិតថា វាជាការសំខាន់ក្នុងការសរសេររឿងរ៉ាវ និងរឿងព្រេងអំពីអតីតកាល និងបង្ហាញពីរបៀបកត់ត្រារបស់ពួកគេឱ្យនៅឋិតថេរ។ ជួនកាលអ្នកដែលបង្កើតប្រវត្តិសាស្រ្តជាអ្នកសរសេរប្រវត្តិសាស្រ្តផង។ ដូចជាលោក ជូលីស សេសា Julius Caesar ជនជាតិ រ៉ូម៉ាំង បានសរសេរសៀវភៅរបស់ខ្លួនអំពីយុត្ធសាស្រ្តរបស់គាត់។