Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ២១ មិថុនា ២០០៧
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

 

I.(៣ពិន្ទុ)

១.តើតុលាការអន្តរជាតិបានចេញសាលក្រមប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញនៅថ្ងៃ ខែ ឆ្នាំណា?

    ក.១២ មេសា ១៩៥៣

    ខ.១៥ មិថុនា ១៩៦២

    គ.២០ វិច្ឆិការ ១៩៦៥

    ឃ.០៩ ធ្នូ ១៩៦៨

២.បញ្ហាទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានប្រព្រឹត្តទៅមិនបានល្អប្រសើរ ដោយសារវិបត្តិរាំរ៉ៃរដ្ធ៖

    ក.អាសា

    ខ.កាស្មៀ

    គ.បញ្ជាប

    ឃ.បឹងកាល់

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

អង្គការសហប្រជាជាតិបានប្រកាសជាសកលនូវសិទ្ធិមនុស្សនៅថ្ងៃទី១០ ខែ .... ឆ្នាំ ១៩៤៨។

II.(៨ពិន្ទុ)

ក.ហេតុអ្វីបានជាមានបាតុកម្មរបស់ពួកនិស្សិតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ពេលលោកនេរវិនកាន់អំណាច?

ខ.តើបាតុកម្មរបស់ពួកនិស្សិតមានគោលបំណងអ្វី?

III.(៨ពិន្ទុ) ហេតុអ្វីបានជាបង្កើតស្ថាប័នអន្តរជាតិថ្មី គឺអង្គការសហប្រជាជាតិ ហើយរំលាយស្ថាប័នអន្តរជាតិចាស់ គឺសង្គមប្រជាជាតិនៅក្រោយសង្គ្រាមលោកលើកទី២?

IV.(៨ពិន្ទុ) តើព្រឹត្តិការណ៍ថ្ងៃទី ១ តុលា ១៩៤៩ បានជម្រុញឱ្យទំនាក់ទំនងរវាងសហរដ្ធអាមេរិច និងជប៉ុនមានការប្រែប្រួលពីភាពជាសត្រូវមកជាសម្ព័ន្ធមិត្ត។ តើចំណុចអ្វីខ្លះដែលបង្ហាញពីការចងសម្ព័ន្ធភាពរវាងសហរដ្ធអាមេរិច និងជប៉ុន? តើសម្ព័ន្ធភាពនេះមានទិសដៅដូចម្តេច?

V.(១០ពិន្ទុ) បដិវត្តឧស្សាហកម្មបានជម្រុញឱ្យមហាអំណាចលោកខាងលិចស្វែងរកទីផ្សារ និងវត្ថុធាតុដើមនៅឯនាយសមុទ្រ ដែលហៅថា ដែនដីអាណានិគម។ តើមានមហាអំណាចអាណានិគមណាខ្លះ ដែលត្រួតត្រាលើអាស៊ីអាគ្នេយ៍? មូលហេតុអ្វីខ្លះដែលបណ្តាលឱ្យប្រទេសនៅក្រោមអាណានិគមហ៊ានងើបឡើងទាមទារឯករាជ្យ? នៅក្រោយឯករាជ្យប្រទេសទាំងនោះបានបង្កើតជាក្រុមមួយដែលនៅក្រៅប្លុកទាំងពីរ តើក្រុមប្រទេសថ្មីទាំងនោះឈ្មោះអ្វី?

 

ចម្លើយ

 

I.(៣ពិន្ទុ)

១.តើតុលាការអន្តរជាតិបានចេញសាលក្រមប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញនៅថ្ងៃ ខែ ឆ្នាំណា?

    ក.១២ មេសា ១៩៥៣

    ខ.១៥ មិថុនា ១៩៦២

    គ.២០ វិច្ឆិការ ១៩៦៥

    ឃ.០៩ ធ្នូ ១៩៦៨

២.បញ្ហាទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានប្រព្រឹត្តទៅមិនបានល្អប្រសើរ ដោយសារវិបត្តិរាំរ៉ៃរដ្ធ៖

    ក.អាសា

    ខ.កាស្មៀ

    គ.បញ្ជាប

    ឃ.បឹងកាល់

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

អង្គការសហប្រជាជាតិបានប្រកាសជាសកលនូវសិទ្ធិមនុស្សនៅថ្ងៃទី១០ ខែ ..ធ្នូ... ឆ្នាំ ១៩៤៨។

 

II.(៨ពិន្ទុ)

ក.បានជាមានបាតុកម្មរបស់ពួកនិស្សិតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ពេលលោកនេរវិនកាន់អំណាច ព្រោះ៖

  • រដ្ធាភិបាលដឹកនាំប្រទេសពុំគោរពច្បាប់
  • មានអំពើពុករលួយ
  • ផ្តាច់ការ
  • បង្កើនភាពអយុត្តិធម៌
  • សេដ្ធកិច្ចធ្លាក់ចុះ
  • មានភាពក្រីក្រ

ខ.បាតុកម្មរបស់ពួកនិស្សិតមានគោលបំណង៖

  • ទាមទារឱ្យបង្កើតរដ្ធាភិបាលថ្មី
  • ការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ
  • គោរច្បាប់ និងរៀបចំប្រព័ន្ធសេដ្ធកិច្ចថ្មី។

 

III.(៨ពិន្ទុ) បានជាបង្កើតស្ថាប័នអន្តរជាតិថ្មី គឺអង្គការសហប្រជាជាតិ ហើយរំលាយស្ថាប័នអន្តរជាតិចាស់ គឺសង្គមប្រជាជាតិនៅក្រោយសង្គ្រាមលោកលើកទី២ ព្រោះ

  • សង្គមប្រជាជាតិអនុវត្ថការងារគ្មានប្រសិទ្ធិភាព ធ្វើឱ្យសង្គ្រាមលោកលើកទី២ផ្ទុះឡើង
  • សង្គមប្រជាជាតិគ្មានកម្លាំងទ័ពដាក់ពង្រាយសម្រាប់រក្សាសន្តិភាព
  • សង្គមប្រជាជាតិគ្មានថរិកាសម្រាប់ទ្រទ្រង់បេសកម្ម
  • ប្រទេសមហាអំណាចពុំបានជួយជ្រោមជ្រែងអង្គការនេះឡើង ព្រោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន (សហរដ្ធអាមេរិច)
  • ប្រជាជាតិនានាចង់បានសន្តិភាព។

 

 

IV.(៨ពិន្ទុ) ព្រឹត្តិការណ៍ថ្ងៃទី ១ តុលា ១៩៤៩ បានជម្រុញឱ្យទំនាក់ទំនងរវាងសហរដ្ធអាមេរិច និងជប៉ុនមានការប្រែប្រួលពីភាពជាសត្រូវមកជាសម្ព័ន្ធមិត្ត ព្រោះ ប្រទេសចិនចាប់យកកំមុយនីស។

ចំណុចដែលបង្ហាញពីការចងសម្ព័ន្ធភាពរវាងសហរដ្ធអាមេរិច និងជប៉ុនមាន៖

  • សហរដ្ធអាមេរិចជួយសេដ្ធកិច្ចជប៉ុនឱ្យរីកចម្រើន
  • ថ្ងៃទី ៨ សីហា ១៩៥១ ប្រគល់ឯករាជ្យពេញលេញដល់ប្រទេសជប៉ុន
  • ខែ កញ្ញា ១៩៥១ សហរដ្ធអាមេរិចចុះហត្ថលេខាជាមួយជប៉ុនលើសន្តិសុខ

សម្ព័ន្ធភាពនេះមានទិសដៅ ទប់ទល់ពួកកំមុយនីស។

 

V.(១០ពិន្ទុ) មហាអំណាចអាណានិគម ដែលត្រួតត្រាលើអាស៊ីអាគ្នេយ៍មាន

  • អង់គ្លេស បារាំង អេស៉្បាញ ហូឡង់ ជប៉ុន សហរដ្ធអាមេរិច

មូលហេតុដែលបណ្តាលឱ្យប្រទេសនៅក្រោមអាណានិគមហ៊ានងើបឡើងទាមទារឯករាជ្យមាន៖

  • ការជិះជាប់កេងប្រវ័ញ្ចពីពួកអាណានិគម
  • ចង់បានឯករាជ្យ
  • ភាពអយុត្តិធម៌ និងការបាត់បង់សិទ្ធិ
  • មហាអំណាចអាណានិគមចុះខ្សោយ
  • ការសន្យាពេលក្នុងសង្គ្រាមលោកលើទី២
  • មានការគាំទ្រពីអង្គការសហប្រជាជាតិ
  • មានការគាំទ្រពីសហរដ្ធអាមេរិច
  • មានការគាំទ្រពីសហភាពសូវៀត
  • សាមគ្គីភាព និងអន្តរជាតិ

ក្រុមប្រទេសថ្មីទាំងនោះឈ្មោះ ចលនាមិនចូលបក្សសម្ព័ន្ធ (អព្យាក្រិត)។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login