ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២៧ កុម្ភៈ ២០០៦
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ
I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.អង្គការសហប្រជាជាតិ បានបង្កើតឡើងនៅឆ្នាំ ១៩៤៥ ដើម្បីជំនួសអង្គការ ....................... ដែលពុំមានប្រសិទ្ធិភាពក្នុងការថែរក្សាសន្តិភាពពិភពលោក។
២.ចលនារំដោះជាតិរបស់ប្រជាជនឥណ្ឌូចិនប្រឆាំងនឹងពួកអាណានិគមនិយម ....................... បានទទួលជោគជ័យយ៉ាងធំធេងនៅឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៥៤។
៣.ប្រទេសជប៉ុនបានទទួលឯករាជ្យពេញលេញពីសហរដ្ធអាមេរិចក្រោយសន្ធិសញ្ញា ...........................។
II.(៨ពិន្ទុ) តើកំណែទម្រង់ប៉េរេស្ត្រយកាជះឥទ្ធិពលយ៉ាងដូចម្តេចដល់សហសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត?
III.(៨ពិន្ទុ) តើអង្គការសហប្រជាជាតិមានវិធានការយ៉ាងដូចម្តេច ចំពោះសមាជិកដែលមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ?
IV.(៩ពិន្ទុ) ប្រទេសទ្វីអាស៊ី និងទ្វីបអាព្រិចជាច្រើនបានធ្លាក់ក្នុងនឹមត្រួតត្រារបស់ពួកអាណានិគមអឺរ៉ុបតាំងពីសតវត្សទី១៩។ តើហេតុអ្វីបានជាប្រជាជនក្នុងប្រទេសក្រោមអាណានិគមនាំគ្នាបង្កើតចលនាតស៊ូទាមទារឯករាជ្យ? តើចលនាតស៊ូទាមទារឯករាជ្យនៃប្រទេសទាំងនោះបានទទួលជ័យជំនះនៅពេលណា?
V.(៩ពិន្ទុ) ក្នុងតួនាទីជាមហាអំណាចផុតលេខលើពិភពលោក តើសហរដ្ធអាមេរិចត្រូវប្រឈមមុខនឹងបញ្ហាអន្តរជាតិសំខាន់ៗអ្វីខ្លះ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៨៥?
ចម្លើយ
I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.អង្គការសហប្រជាជាតិ បានបង្កើតឡើងនៅឆ្នាំ ១៩៤៥ ដើម្បីជំនួសអង្គការ ......សង្គមប្រជាជាតិ........ ដែលពុំមានប្រសិទ្ធិភាពក្នុងការថែរក្សាសន្តិភាពពិភពលោក។
២.ចលនារំដោះជាតិរបស់ប្រជាជនឥណ្ឌូចិនប្រឆាំងនឹងពួកអាណានិគមនិយម ....បារាំង....... បានទទួលជោគជ័យយ៉ាងធំធេងនៅឆ្នាំ ១៩៥៣ និងឆ្នាំ ១៩៥៤។
៣.ប្រទេសជប៉ុនបានទទួលឯករាជ្យពេញលេញពីសហរដ្ធអាមេរិចក្រោយសន្ធិសញ្ញា ...សាន់ប្រាន់ស៊ីស្កូ.......។
II.(៨ពិន្ទុ) កំណែទម្រង់ប៉េរេស្ត្រយកាជះឥទ្ធិពលយ៉ាងដូចម្តេចដល់សហសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដូចជា៖
III.(៨ពិន្ទុ) ចំពោះសមាជិកដែលមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ សហរដ្ធអាមេរិចមានវិធានការដូចតទៅ៖
IV.(៩ពិន្ទុ) បានជាប្រជាជនក្នុងប្រទេសក្នុងប្រទេសក្រោមអាណានិគមនាំគ្នាបង្កើតចលនាតស៊ូទាមទារឯករាជ្យព្រោះ
V.(៩ពិន្ទុ) ក្នុងតួនាទីជាមហាអំណាចផុតលេខលើពិភពលោក សហរដ្ធអាមេរិចត្រូវប្រឈមមុខនឹងបញ្ហាអន្តរជាតិសំខាន់ៗ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៨៥មាន៖