Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី២

សម័យប្រឡងៈ ២២ មិថុនា ២០០៦

វិញ្ញាសាៈ ប្រវត្តិវិទ្យា

រយៈពេលៈ ៤៥នាទី

ពិន្ទុៈ ៣៧ពិន្ទុ

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.វិឆ្ចេទកម្មនៅមុយនិច បានធ្វើឱ្យជនជាតិអ៊ីស្រាអែលស្លាប់ជាច្រើន បង្កឡើងដោយក្រុម ...................។

២.នៅខែ មីនា ១៩៨៩ ថៃបានបង្កើតកំពុងផែទឹកជ្រៅមួយនៅសមុទ្រ ............................................។

៣.សារពត៌មានដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អែល និងជម្រុញឱ្យប្រទេសបារាំងប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជាឈ្មោះ ..............................................................។

៤.ប្រទេសភីលីភីនស្ថិតក្រោមអំណាចប្រទេសជប៉ុនពីឆ្នាំ ១៩៤១ ដល់ ............................................។

II.(៤ពិន្ទុ) តើអង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះអ្វី? មានរយៈពេលប៉ុន្មានឆ្នាំ?

III.(៩ពិន្ទុ)

១.តើប្រទេសឥណ្ឌស្ថិតនៅក្រោមអាណានិគមប្រទេសណា? មានរយៈពេលប៉ុន្មានឆ្នាំ?

២.តើចលនាតស៊ូរំដោះជាតិឥណ្ឌាដឹកនាំដោយអ្នកណា? តើគណបក្សដែលគាត់បង្កើតឡើងឈ្មោះអ្វី?

៣.តើប្រទេសឥណ្ឌាបានឯករាជ្យពីពួកអាណានីគមនៅឆ្នាំណា?

៤.តើឯករាជ្យនេះធ្វើឱ្យប្រទេសឥណ្ឌាមានសន្តិភាពឬទេ? ហេតុអ្វី?

IV.(១០ពិន្ទុ)​ តើព្រះបាទនរោត្តមសីហនុបានរៀននៅសាលាបឋមសិក្សាឈ្មោះអ្វី? វិទ្យាល័យឈ្មោះអ្វី? និងគ្រងរាជ្យសម្បត្តិនៅឆ្នាំណា? តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ ដែលទាក់ទងនឹងបញ្ហាកម្ពុជា ក្នុងឆ្នាំដែលព្រះអង្គឡើងគ្រងរាជ្យ?

V.(១០ពិន្ទុ) តើគោលនយោបាយរបស់កម្ពុជាប្រជាធិបតយ្យមានប៉ុន្មានប្រការ? អ្វីខ្លះ? តើអ្នកយល់ដូចម្តេចចំពោះគោលនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យ?

 

ចម្លើយ

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.វិឆ្ចេទកម្មនៅមុយនិច បានធ្វើឱ្យជនជាតិអ៊ីស្រាអែលស្លាប់ជាច្រើន បង្កឡើងដោយក្រុម ...ខែកញ្ឆាខ្មៅ..។

២.នៅខែ មីនា ១៩៨៩ ថៃបានបង្កើតកំពុងផែទឹកជ្រៅមួយនៅសមុទ្រ ....អង់ដាម៉ាន់..........................។

៣.សារពត៌មានដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អែល និងជម្រុញឱ្យប្រទេសបារាំងប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជាឈ្មោះ ......ញូវយ៉កថែម.............................................។

៤.ប្រទេសភីលីភីនស្ថិតក្រោមអំណាចប្រទេសជប៉ុនពីឆ្នាំ ១៩៤១ ដល់ ..១៩៤៤................................។

 

II.(៤ពិន្ទុ) អង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះ អាយឡូ (ILO)  អង្គការនេះមានទិសដៅ៖

  • ពេលមានការគាបសង្កត់ពីម្ចាស់រោងចក្រ ដូចជា ផ្តល់ប្រាក់ខែតិច ធ្វើការលើសម៉ោងក្នុង១ថ្ងៃ
  • ធានាជីវិតពេលមានគ្រោះថ្នាក់ស្លាប់ ឬ ពិការពេលបំពេញការងារ។

 

III.(៩ពិន្ទុ)

១.ប្រទេសឥណ្ឌស្ថិតនៅក្រោមអាណានិគមប្រទេស អង់គ្លេស មានរយៈពេល ៨៩ឆ្នាំ (១៨៥៨ ដល់ ១៩៤៧)

២.ចលនាតស៊ូរំដោះជាតិឥណ្ឌាដឹកនាំដោយ មហាត្មះគន្ធី  គណបក្សដែលគាត់បង្កើតឡើងឈ្មោះ សមាជ។

៣.ប្រទេសឥណ្ឌាបានឯករាជ្យពីពួកអាណានីគមនៅឆ្នាំ ១៩៤៧។

៤.ឯករាជ្យនេះធ្វើឱ្យប្រទេសឥណ្ឌាគ្មានសន្តិភាពទេ ព្រោះត្រូវដោះស្រាយបញ្ហា រដ្ធកាស្មៀ ជាមួយប្រទេសប៉ាគីស្ថាន ដែលមានមនុស្សបាត់បង់ជីវិតរាប់សែននាក់។

 

IV.(១០ពិន្ទុ)​ ព្រះបាទនរោត្តមសីហនុបានរៀននៅសាលាបឋមសិក្សាឈ្មោះ ប្រង់ស្វ័រ បូឌូវាំង។ វិទ្យាល័យឈ្មោះ សាសីលូ ឡូបា  និងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ១៩៤១។ មានព្រឹត្តិការណ៍សំខាន់ៗ ដែលទាក់ទងនឹងបញ្ហាកម្ពុជា ក្នុងឆ្នាំដែលព្រះអង្គឡើងគ្រងរាជ្យគឺ ប្រទេសកម្ពុជាត្រូវបាត់បង់ខេត្តបាត់ដំបង និងទឹកដីមួយផ្នែកនៃខេត្តកំពង់ធំ សៀមរាប និងស្ទឹងត្រែង ដោយសារកិច្ចព្រមព្រៀងបារាំង-សៀម នៅថ្ងៃទី ០៩ ខែ ឧសភា ១៩៤១

 

V.(១០ពិន្ទុ) គោលនយោបាយរបស់កម្ពុជាប្រជាធិបតយ្យមាន ៨ ប្រការ៖

  • ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់
  • លុបបំបាត់ទីផ្សារ
  • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឱ្យទៅធ្វើស្រែចំការតាមទិសដៅ ដែលគេទៅដល់តាមមូលដ្ធាននីមួយៗ
  • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស ដោយបង្កើតឱ្យមានរោងបាយរួម
  • បណ្តេញជនជាតិភាគតិចវៀតណាម ឱ្យចេញទាំងអស់
  • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំដែនវៀតណាម

តើអ្នកយល់ដូចម្តេចចំពោះគោលនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យ​ (តាមគំនិតផ្ទាល់)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login