Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ២១ មិថុនា ២០០៥
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.នៅប្រទេសកម្ពុជា សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដែកទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុតគឺៈ ...............។

២.ទីក្រុងព្រៃនគរដួលរលំនៅឆ្នាំ .................. នេះជាការបញ្ជប់របបសាធារណរដ្ធវៀតណាមខាងត្បូង។

៣.អគ្គលេខាធិការអង្គការសហប្រជាជាតិលើកដំបូងឈ្មោះ ......................................................។

៤.ចិនដីគោកនៅតែប្រកាន់ថាកោះតៃវ៉ាន់ជា .............................................. របស់ប្រទេសចិន។

II.(៧ពិន្ទុ) តើប្រទេសណាខ្លះនៅមជ្ឃឹមបូព៌ាដែលធ្លាប់នៅក្រោមអានិគមអង់គ្លេស និងនៅក្រោមអាណានិគមនិយមបារាំង ហើយបានទទួលឯករាជ្យក្រោយសង្គ្រាមលោកលើកទី២?

III.(៨ពិន្ទុ) ហេតុអ្វីបានជាមានចលនារំដោះជាតិផ្ទុះឡើង នៅក្រោយសង្គ្រាមលោកលើកទី២? ចូរលើកពីភាពចម្រូងចម្រាស់នៃចលនានេះនៅក្នុងប្រទេសឥណ្ឌា?

IV.(៩ពិន្ទុ) ក្នុងបញ្ហាវិវាទប្រាសាទព្រះវិហារ ប្រទេសកម្ពុជាជាប្រទេសដើមចោទ ប្រទេសថៃជាប្រទេសចុងចោទ និងតុលាការអន្តរជាតិជាអ្នកកាត់ក្តី។ តើដោយសារមូលហេតុអ្វីខ្លះ បានជាតុលាការអន្តរជាតិចេញសាលក្រមប្រគល់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២?

V.(៩ពិន្ទុ) នៅក្នុងចំណោមប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប តើប្រទេសណាខ្លះជាប្រទេសប្រជាធិបតេយ្យប្រជាមានិតនៅក្នុងសម័យសង្គ្រាមត្រជាក់? ពីព្រោះអ្វី? តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យប្រទេសខាងលើផ្សារភ្ជាប់ជាមួយសហភាពសូវៀត? ក្រោយមកបញ្ហាមនោគមវិជ្ជានេះបានរលាយសាបសូន្យទៅវិញ តើដោយសារអ្វី? តើប្រទេសទាំងឡាយដែលធ្លាក់នៅក្រោយអាណានិគមសហភាពសូវៀតបានទទួលភ័ព្វវាសនាដូចម្តេចដែរ?

 

ចម្លើយ

 

I.(៤ពិន្ទុ) ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

១.នៅប្រទេសកម្ពុជា សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដែកទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុតគឺៈ ......អង្គរវត្ត ឬ ប្រាសាទបុរាណ....។

២.ទីក្រុងព្រៃនគរដួលរលំនៅឆ្នាំ ...១៩៧៥..... នេះជាការបញ្ជប់របបសាធារណរដ្ធវៀតណាមខាងត្បូង។

៣.អគ្គលេខាធិការអង្គការសហប្រជាជាតិលើកដំបូងឈ្មោះ ...ទ្រីវលី............................................។

៤.ចិនដីគោកនៅតែប្រកាន់ថាកោះតៃវ៉ាន់ជា ...អាណាខេត្ត ឬ ដែនដី....................... របស់ប្រទេសចិន។

 

II.(៧ពិន្ទុ) ប្រទេសណាខ្លះនៅមជ្ឃឹមបូព៌ាដែលធ្លាប់នៅក្រោមអានិគមអង់គ្លេស និងនៅក្រោមអាណានិគមនិយមបារាំង ហើយបានទទួលឯករាជ្យក្រោយសង្គ្រាមលោកលើកទី២ គឺ៖ អ៊ីរ៉ាក់ អូម៉ង អេមីរ៉ា អារ៉ាប់រួម កាតា យេមែន លីបង់ ស៊ីរី ហ្សកដានី។

 

III.(៨ពិន្ទុ) បានជាមានចលនារំដោះជាតិផ្ទុះឡើង នៅក្រោយសង្គ្រាមលោកលើកទី២ ព្រោះ៖

  • មានសាមគ្គីភាពនៃប្រជាជននៅអាស៊ី អាព្រិច និង អាមេរិចឡាទីន ដើម្បីប្រឆាំងនឹងអាណានិគម
  • នៅតាមប្រទេសនីមួយៗ​ មានមគ្គុទេសដឹកនាំឆ្លាតវៃ មានមាគ៌ាតស៊ូត្រឹមត្រូវ
  • មានការគាំទ្រពីអង្គការសហប្រជាជាតិ សហរដ្ធអាមេរិច និងសហភាពសូវៀត
  • ពួកអាណានិគមនឿយហត់ ព្រោះត្រូវស្តារសេដ្ធកិច្ច និងប្រឆាំងទប់ទល់នឹងចលនាកំមុយនីសដែលកំពុងរីកចម្រើន។

ភាពចម្រូងចម្រាសនៃចលនារំដោះជាតិនៅក្នុងប្រទេសឥណ្ឌាគឺ៖

  • មុនសង្គ្រាម ទាមទារសុំស្វ័យភាពក្នុងក្របខ័ណ្ឌចក្រភពអង់គ្លេស
  • ក្រោយសង្គ្រាម ចលនាតស៊ូទាមទារ​ឯករាជ្យពេលលេញនៅឆ្នាំ ១៩៤៧
  • ប្រទេសតឥណ្ឌត្រូវបែងចែកជាពីររដ្ធ គឺសហភាពឥណ្ឌា និងប៉ាគីស្ថាន ដែលត្រូវដោះស្រាយបញ្ហា រដ្ធកាស្មៀ ដែលមានមនុស្សស្លាប់រាប់សែននាក់។

 

IV.(៩ពិន្ទុ) ក្នុងបញ្ហាវិវាទប្រាសាទព្រះវិហារ ប្រទេសកម្ពុជាជាប្រទេសដើមចោទ ប្រទេសថៃជាប្រទេសចុងចោទ និងតុលាការអន្តរជាតិជាអ្នកកាត់ក្តី។ មូលហេតុដែលនាំឱ្យតុលាការអន្តរជាតិចេញសាលក្រមប្រគល់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ព្រោះ៖

  • ប្រទេសថៃរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ
  • ឆ្នាំ ១៩៥៤ ប្រទេសថៃលើកទ័ពកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល
  • ប្រទេសកម្ពុជាគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រើធម៌អហឹស្សា
  • តុលាការអន្តរជាតិ បានធ្វើការស្រាវជ្រាវរកភស្តុតាង និងមានការពិចារណាល្អិតល្អន់
  • អង្គការសហប្រជាជាតិ បានបំពេញតួនាទីរក្សាការពារសន្តិសុខ និងសន្តិភាពិតប្រាកដ។

 

V.(៩ពិន្ទុ) នៅក្នុងចំណោមប្រទេសទាំងឡាយនៅទ្វីបអឺរ៉ុប ប្រទេសដែលជាប្រទេសប្រជាធិបតេយ្យប្រជាមានិតនៅក្នុងសម័យសង្គ្រាមត្រជាក់មាន៖

  • ឆេកូស្លូវ៉ាគី
  • ហុងគ្រី
  • ប៊ុលការី
  • អាល់បានី
  • ប៉ូឡូញ
  • រូម៉ានី
  • អាឡឺម៉ង់ខាងកើត
  • យូកូស្លាវី

ពីព្រោះ កងទ័ពសហភាពសូវៀតជាអ្នករំដោះចេញពីកងទ័ពអាឡឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២

កត្តា ដែលធ្វើឱ្យប្រទេសខាងលើផ្សារភ្ជាប់ជាមួយសហភាពសូវៀត គឺ កតិកាសញ្ញាវ៉ាសូវី និងអង្គការកូមេកុង។

ប្រទេសទាំងឡាយនោះមានភ័ព្វវាសនាដូចតទៅ៖

  • បានទទួលឯករាជ្យ
  • ផ្លាស់ប្តូររបបនយោបាយ និងសេដ្ធកិច្ចទីផ្សារសេរី ប៉ុន្តែត្រូវការខ្ចីទុនវិនិយោគពីប្រទេសលោកខាងលិច។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login