ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ២៦ កក្កដា ២០០៩
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ
I.(៤ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.ក្នុងសម័យសង្គ្រាមត្រជាក់ប្រជាធានធិបតីសហរដ្ធអាមេរិចមួយរូប ដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនលើកដំបូងគឺ
ក.កេណ្ណឺឌី
ខ.ចនសុន
គ.និចសុន
ឃ.ប៊ូស
២.អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានជ្រោមជ្រែងឱ្យមានសន្តិភាពនៅកម្ពុជា នាចុងសតវត្សទី២០ គឺលោក
ក.អ៊ូថាន់
ខ.សាវីយេប៉េរេដីគូអេឡា
គ.គៀកវាលហែម
ឃ.វែលី
៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
ក.ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃដែលភាគីជម្លោះខ្មែរទាំងបួនក្រុម បានចុះហត្ថលេខាលើកិច្ចចរចាសន្តិភាពជួនប្រទេសកម្ពុជា នៅទីក្រុង ....................................................។
ខ.តុលាការអន្តរជាតិតាំងនៅ ...................... បានបញ្ជាឱ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២។
II.(៨ពិន្ទុ) តើអង្គការសហប្រជាជាតិមានវិធានការយ៉ាងដូចម្តេច ចំពោះសមាជិកដែលមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ?
III.(១២ពិន្ទុ) តើអង្គការសហប្រជាជាតិបានជួយប្រទេសកម្ពុជាលើវិស័យអប់រំ និងសុខាភិបាល តាមរយៈអង្គការអ្វីខ្លះ? តើអង្គការនីមួយៗមានទីស្នាក់ការនៅឯណា? បង្កើតនៅឆ្នាំណា? និងមានទិសដៅយ៉ាងដូចម្តេច? (ចូរបង្ហាញឱ្យបានបីអង្គការ)
IV.(១៣ពិន្ទុ) នៅក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានជាចលនារំដោះជាតិចេញពីនឹមអាណានិគមដណ្តើមបានឯករាជ្យពីពួកអាណានិគម? តើប្រទេសណាខ្លះនៅទ្វីអាស៊ី និងទ្វីបអាព្រិច ដែលដណ្តើមបានឯករាជ្យពីនឹមអាណានិគម នៅក្រោយសង្គ្រាមលោកលើកទី២ នេះ? (ចូររាប់ឈ្មោះប្រទេសដែលដណ្តើមបានឯករាជ្យ មួយទ្វីបឱ្យបានយ៉ាងតិច៤ប្រទេស)
ចម្លើយ
I.(៤ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.ក្នុងសម័យសង្គ្រាមត្រជាក់ប្រជាធានធិបតីសហរដ្ធអាមេរិចមួយរូប ដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនលើកដំបូងគឺ
ក.កេណ្ណឺឌី
ខ.ចនសុន
គ.និចសុន
ឃ.ប៊ូស
២.អគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានជ្រោមជ្រែងឱ្យមានសន្តិភាពនៅកម្ពុជា នាចុងសតវត្សទី២០ គឺលោក
ក.អ៊ូថាន់
ខ.សាវីយេប៉េរេដីគូអេឡា
គ.គៀកវាលហែម
ឃ.វែលី
៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ
ក.ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃដែលភាគីជម្លោះខ្មែរទាំងបួនក្រុម បានចុះហត្ថលេខាលើកិច្ចចរចាសន្តិភាពជួនប្រទេសកម្ពុជា នៅទីក្រុង .....ប៉ារីស......។
ខ.តុលាការអន្តរជាតិតាំងនៅ ...ឡាអេ..... បានបញ្ជាឱ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២។
II.(៨ពិន្ទុ) ចំពោះសមាជិកដែលមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិមានវិធានការដូចជា៖
ដាក់ទណ្ឌកម្មមិនប្រើកម្លាំង
ដាក់ទណ្ឌកម្មដោយប្រើកម្លាំង
III.(១២ពិន្ទុ) ក្នុងវិស័យអប់រំ និងសុខាភិបាល អង្គការសហប្រជាជាតិបានជួយប្រទេសកម្ពុជាតាមរយៈ
យូណេស្កូ(UNESCO) អង្គការសហប្រជាជាតិសម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌
យូនីសេហ្វ(UNICEF) មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមា
ហ៊ូ(WHO) អង្គការសុខភាពពិភពលោក
IV.(១៣ពិន្ទុ) នៅក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិចេញពីនឹមអាណានិគមដណ្តើមបានឯករាជ្យពីពួកអាណានិគម ព្រោះ
ប្រទេសនៅទ្វីបអាស៊ី និងទ្វីបអាព្រិចដែលដណ្តើមបានឯករាជ្យពីនឹមអាណានិគម នៅក្រោយសង្គ្រាមលោកលើកទី២ នេះមាន៖