Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ១៩ មិថុនា ២០០៨
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

 

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.នៅឆ្នាំ១៩៩២ អង្គការយូណេស្កូបានបញ្ចូលប្រាសាទបុរាណខ្មែរជាបេតិកភ័ណ្ឌពិភពលោក គឺប្រាសាទ

    ក.ព្រះវិហារ

    ខ.បាយ័ន

    គ.អង្គរវត្ត

    ឃ.បន្ទាយស្រី

២.ប្រទេសដែលមានផែនដីអាណានិគមច្រើនជាងគេនៅលើពិភពលោកគឺប្រទេស

    ក.ជប៉ុន

    ខ.អង់គ្លេស

    គ.បារាំង

    ឃ.អាឡឺម៉ង់

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

សហរដ្ធអាមេរិចបានចូលរួមធ្វើសង្គ្រាមលោកលើកទី២ នៅឆ្នាំ .........................។

II.(៦ពិន្ទុ) ហេតុអ្វីបានជាពួកនិស្សិតមីយ៉ាន់ម៉ានៅទីក្រុងរ៉ង់ហ្គូន ធ្វើមហាបាតុកម្មទាមទារឱ្យឧត្តមសេនី នេវិន ចុះចេញពីតំណែងជាបន្ទាន់?

III.(៨ពិន្ទុ)

១.តើប្រទេសកម្ពុជាបានធ្លាក់ក្រោមនឹមអាណានីគមបារាំងនៅឆ្នាំណា?

២.តើបារាំងយល់ព្រមប្រគល់ឯករាជ្យឱ្យប្រទេសកម្ពុជានៅថ្ងៃ ខែ ឆ្នាំណា?

៣.តើប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា?

៤.តើស្ថាប័នអង្គការសហប្រជាជាតិណា ដែលបានបញ្ជាឱ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី១៥ មិថុនា ១៩៦២?

IV.(១០ពិន្ទុ)

១.តើបុព្វហេតុអ្វីខ្លះដែលធ្វើឱ្យជនជាតិចិនចំណាចស្រុក?

២.តើជនជាតិចិនចំណាកស្រុកទាំងនោះ រស់នៅប្រទេសណា?

៣.តើគេបានផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់ស្រុកកំណើតរបស់ខ្លួន?

V.(១០ពិន្ទុ) ប្រទេសធំៗដែលនាំមុខគេនៅក្នុងប្លុកមូលធននិយមមានប៉ុន្មាន? ប្រទេសណាខ្លះ? ប្រទេសទាំងនោះចងសម្ព័ន្ធភាពនឹងគ្នាដូចម្តេចខ្លះ? នៅក្នុងប្លុកនេះ តើប្រទេសណាមួយដែលដើរតួរនាទីសំខាន់ជាងគេនៅក្នុងឆាកនយោបាយពិភពលោក?

 

ចម្លើយ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.នៅឆ្នាំ១៩៩២ អង្គការយូណេស្កូបានបញ្ចូលប្រាសាទបុរាណខ្មែរជាបេតិកភ័ណ្ឌពិភពលោក គឺប្រាសាទ

    ក.ព្រះវិហារ

    ខ.បាយ័ន

    គ.អង្គរវត្ត

    ឃ.បន្ទាយស្រី

២.ប្រទេសដែលមានផែនដីអាណានិគមច្រើនជាងគេនៅលើពិភពលោកគឺប្រទេស

    ក.ជប៉ុន

    ខ.អង់គ្លេស

    គ.បារាំង

    ឃ.អាឡឺម៉ង់

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

សហរដ្ធអាមេរិចបានចូលរួមធ្វើសង្គ្រាមលោកលើកទី២ នៅឆ្នាំ ..១៩៤១......។

 

II.(៦ពិន្ទុ) បានជាពួកនិស្សិតមីយ៉ាន់ម៉ានៅទីក្រុងរ៉ង់ហ្គូន ធ្វើមហាបាតុកម្មទាមទារឱ្យឧត្តមសេនី នេវិន ចុះចេញពីតំណែងជាបន្ទាន់ ព្រោះ

  • ប្រើអំណាចផ្តាច់ការលើពួកប្រឆាំង
  • បង្កើនភាពអយុត្តិធម៌ក្នុងសង្គមកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ធកិច្ច និងអំពើពុករលួយ។

 

III.(៨ពិន្ទុ)

១.ប្រទេសកម្ពុជាបានធ្លាក់ក្រោមនឹមអាណានីគមបារាំងនៅឆ្នាំ ១៨៦៣។

២.បារាំងយល់ព្រមប្រគល់ឯករាជ្យឱ្យប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែ​ វិច្ឆិកា ឆ្នាំ ១៩៥៣។

៣.ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។

៤.ស្ថាប័នអង្គការសហប្រជាជាតិណា ដែលបានបញ្ជាឱ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺ ស្ថាប័នតុលាការអន្តរជាតិ។

 

IV.(១០ពិន្ទុ)

១.បុព្វហេតុអ្វីខ្លះដែលធ្វើឱ្យជនជាតិចិនចំណាចស្រុក គឺ៖

  • កំណើនប្រជាជនដ៏ច្រើន
  • សង្គ្រាម និងគ្រោះទុរ្ភិក្ស
  • ការធ្វើពាណិជ្ជកម្ម
  • ស្វែងរកសិទ្ធិសេរីភាព

២.ជនជាតិចិនចំណាកស្រុកទាំងនោះ រស់នៅប្រទេស សិង្ហបុរី ម៉ាលេស្យា និងនៅពាសពេញពិភពលោក (សហរដ្ធអាមេរិចមានច្រើនជា ១លាននាក់)

៣.ជនជាតិចិនចំណាកស្រុកទាំងនោះ ផ្តល់ផលប្រយោជន៍ច្រើនដល់ស្រុកកំណើតរបស់គេ៖

  • ជួយកសាងសង្គម និងផ្សព្វផ្សាយវប្បធម៌
  • ផ្តល់ទុនវិនិយោគមួយភាគធំដល់ប្រទេសពួកគេ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login