Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រហែល ១៨០០០ឆ្នាំកន្លងមក ជាឆ្នាំចុងក្រោយនៃអនុក្រមនៃឆ្នាំទឹកកក​កើតមានដ៏ច្រើន​នៅអឌ្ឍគោលខាងជើង។ គម្របទឹកកក​លាតសន្ធឹងទៅទិសខាងត្បូង​កាត់តាមអឺរ៉ុប និងអាមេរិកខាងជើង។ កម្រិតទឹកសមុទ្របានស្រកចុះ​បង្កើតបានជា​ស្ពានដីឱ្យសត្វ និងមនុស្សឆ្លងកាត់​ពីអាស៊ី​ទៅអាឡាសកា។

អ្នកប្រមាញ់លើទឹកកក ស្លៀកពាក់តែស្បែកសត្វ សម្របខ្លួនរស់នៅក្នុង​ស្ថានភាពត្រជាក់ទាំងអស់នេះ។ ពួកគេសង់ជម្រកពីឆ្អឹងដំរីម៉ាម៉ូត។ ពួកគេធ្វើគ្រោងពីឹឆ្អឹង និងបំពេញចន្លោះពីស្បែក ស្មៅ និង​ស្លែ។ ក្រុមបុរសៗកៀងសត្វទៅក្នុងវាលភក់ ដែលនៅទីនោះពួកគេដាក់អន្ទាក់ និងសម្លាប់ដោយលំពែង និង​ដុំថ្ម។

ឧបករណ៍សម្រាប់ព្រលះស្បែកសត្វ​ដែលប្រមាញ់បាន ភាគច្រើនធ្វើពីថ្ម។ ឧបករណ៍ដ៏រឹងនេះ គេអាចច្រៀកជាឧបករណ៍ដែលមុត និងមានទំហំផ្សេងៗគ្នា។ ឧបករណ៍ដទៃទៀត​ត្រូវបានផលិតពីឆ្អឹង ស្នែង និង​ភ្លុក។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login