Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

អារ្យធម៌ឥណ្ឌូវ៉ាឡី (Indus Valley) ជាអារ្យធម៌នៃមហាសង្គមរបស់​ពិភពលោក។ វាអភិវឌ្ឍន៍ខាងក្រៅកសិដ្ឋាន និងសហគមន៍ចិញ្ចឹមសត្វ ដែលធ្វើពាណិជ្ជកម្មជាមួួយគ្នា។ អារ្យធម៌ចាប់ផ្តើម​ចម្រើនលូតលាស់នៅប្រហែល ៤៥០០ឆ្នាំកន្លងមក និង​មានមូលដ្ឋាន​នៅក្នុងវាលទន្លេដ៏ធំល្វឹងល្វើយ ដែលឥឡូវជាប្រទេស​ប៉ាគីស្ថាន និង​ឥណ្ឌាប៉ែកពាយព្យ។ មានទីក្រុងសំខាន់ៗពីរគឺ ហារ៉ាប៉ា (Harappa)  ស្ថិតនៅប៉ែកខាងជើងនៃតំបន់ឥណ្ឌូវ៉ាឡី និង​ម៉ូហេនជូដារ៉ូ (Mohenjo Daro) នៅប៉ែកខាងត្បូង។ ទីក្រុងទាំងពីរនេះជាទីក្រុង​ដែលគេរៀបផែនការ​យ៉ាងយកចិត្តទុកដាក់ ហើយលាតសន្ធឹងលើប្រព័ន្ធជាក្រឡា។ វាមានផ្លូវធំទូលាយ និងផ្ទះសង់ពីឥដ្ឋ​ ដែលផ្ទះភាគច្រើនមានកន្លែងងូតទឹកមួយ​ដែលមានប្រភពមកពីអណ្តូងសាធារណៈ​នៅជិតផ្ទះ ឬមកពីអណ្តូងនៅក្នុង​ទីធ្លាបរិវេណផ្ទះ។

ប្រជាជនដែលរស់នៅទីនោះ​ជាកសិកររស់នៅក្នុងទីវាល និងស្រោចស្រប់ដំណាំដោយទឹកល្បាប់ភក់ ហើយវាបានជំរះចេញវិញ​នៅពេលដែល​ព្រឹលរលាយលើភ្នំប៉ែកខាងជើង។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login