ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
មហាសាសនានៃពិភពលោកទាំងអស់ចាប់ផ្តើមនៅអាស៊ី។ សាសនាបីក្នុងចំណោមនោះ គឺសាសនាជូដាយ (Judaism) សាសនាគ្រិស្ត (Chistianity) និងសាសនាឥស្លាម (Islam) បានចាប់ផ្តើមនៅក្នុងតំបន់ដូចគ្នានៃអាស៊ីខាងលិច។ សាសនាហិណ្ឌូ (Hinduism) និងសាសនាព្រះពុទ្ធ (Buddhism) បានចាប់ផ្តើមនៅប្រទេសឥណ្ឌា។ ប្រជាជនលើពិភពលោកទាំងអស់បានបង្កើតប្រព័ន្ធជំនឿមានកម្លាំងខ្លាំងជាងខ្លួនរបស់ពួកគេផ្ទាល់ទៅទៀត។ សាសនាដំបូងគេបង្អស់ គឺទាក់ទងនឹងកម្លាំងធម្មជាតិដូចជា ព្រះអាទិត្យ ព្រះច័ន្ទ ខ្យល់ ទឹក ថ្ម និងដើមឈើ និងជាមួយសត្វ។ សាសនាហិណ្ឌូ គឺជាជំនឿសាសនាដែលចំណាស់ជាងគេបង្អស់របស់ប្រជាជននៅអាស៊ី។ សាសនាហិណ្ឌូមានព្រះច្រើន និងមានច្បាប់គ្រប់គ្រងចំណីអាហារ ការប្រកាន់យកការធ្វើបុណ្យទាន និងសូម្បីតែការងារដែលប្រជាជនធ្វើ។ ក្នុងសាសនាហិណ្ឌូ ព្រះអាទិទេព ឬទេពធីតា គឺពោរពេញដោយកម្លាំងថាមពល។ ដៃទាំងបួនរបស់ព្រះវិស្នុ គឺជាអ្នកការពារភពផែនដី។ ព្រះវិស្នុ (Vishnu) ជាព្រះមួយក្នុងចំណាមព្រះទាំងពីរក្នុងសាសនាហិណ្ឌូ (Hinduism) ដែលព្រះមួយទៀតគឺ ព្រះស៊ីវ៉ា (Shiva) ។
សាសនាព្រះពុទ្ធ (Buddhism) បានចាប់ផ្តើមនៅប្រទេសឥណ្ឌា ប្រហែលជា ៥០០ឆ្នាំមុនគ.ស ហើយក្រោយមកបានផ្សព្វផ្សាយ ដោយអ្នកផ្សព្វផ្សាយសាសនានៅប្រទេសភូមា និងប្រទេសចិន។ នៅកន្លែងកំណើតក្នុងប្រទេសឥណ្ឌាសាសនាព្រះពុទ្ធបានបាត់បង់ទៅហើយ។