Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
សម័យប្រឡងៈ ០៤ សីហា ២០០៨
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.ប្រទេសឡាវបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ ដំណាលប្រទេស

    ក.វៀតណាម

    ខ.កម្ពុជា

    គ.ថៃ

    ឃ.មីយ៉ាន់ម៉ា

២.ប្រធានាធិបតីសហរដ្ធអាមេរិចដែលបានបញ្ជាឱ្យទម្លាក់គ្រាប់បែកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ននិងណាកាសាគី ឈ្មោះ

    ក.អាប្រាហាមលីនកូល

    ខ.រ៉ូសឺវែល

    គ.ទ្រូម៉ាន់

    ឃ.កេណ្ឌីឌី

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ជាថ្ងៃដែលប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើស ............................។

II.(៧ពិន្ទុ) នៅពាក់កណ្តាលស.វទី១៩ នៅអឺរ៉ុបខាងលិចបាករកឃើញលទ្ធិថ្មីមួយ ដែលផ្ទុយពីលទ្ធិចាស់ តើលទ្ធិថ្មីនេះមានឈ្មោះអ្វី? លទ្ធនេះត្រូវបានគេយកទៅអនុវត្តនៅឆ្នាំណា? ដោយអ្នកណា? តើលទ្ធិនេះធ្វើឱ្យពិភពលោកមានការប្រែប្រួលដូចម្តេចខ្លះ នៅក្រោយសង្គ្រាមលោកលើកទី២?

III.(១២ពិន្ទុ) ចាប់ពីពាក់កណ្តាលស.វទី១៩ រហូតដល់ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជាច្រើននៅទ្វីបអាស៊ីបានស្ថិតនៅក្រោមនឹមអាណានិគមនិយមអឺរ៉ុប។

១.តើពួកអាណានិគមនិយមនោះ បានធ្វើសកម្មភាពអ្វីខ្លះមកលើប្រជាជនអាណានិគម?

២.តើប្រជាជននៅអាស៊ី បានធ្វើចលនាអ្វីខ្លះប្រឆាំងពួកអាណានិគម?

៣.រាប់ឈ្មោះប្រទេសនៅអាស៊ីភាគអាគ្នេយ៍ ដែលទទួលបានឯករាជ្យពីពួកអាណានិគម ព្រមទាំងបញ្ជាក់ពីឆ្នាំដែលប្រទេសទាំងនោះទទួលបានឯករាជ្យផង។

IV.(១៥ពិន្ទុ)

១.តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា? កសាងក្នុងសម័យណា? ដោយព្រះរាជាអង្គណាខ្លះ?

២.តើថៃរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំណា? ក្នុងគោលបំណងអ្វី?

៣.តើមគ្គុទ្ទេសខ្មែរឈ្មោះអ្វី ដែលធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិនៅក្រុងឡាអេ ឱ្យជួយរកយុត្តិធម៌ឱ្យខ្មែរពីបញ្ហាដែលទ័ពរបស់ថៃចូលកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល?

៤.តើតុលាការអន្តរជាតិចេញបញ្ជាឱ្យថៃដកទ័ព និងតម្រួត ចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃ ខែ ឆ្នាំណា?

៥.តើប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំណា?

៦.តើកម្ពុជាយើងទទួលផលប្រយោជន៍អ្វីខ្លះ ពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?

 

ចម្លើយ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.ប្រទេសឡាវបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ ដំណាលប្រទេស

    ក.វៀតណាម

    ខ.កម្ពុជា

    គ.ថៃ

    ឃ.មីយ៉ាន់ម៉ា

២.ប្រធានាធិបតីសហរដ្ធអាមេរិចដែលបានបញ្ជាឱ្យទម្លាក់គ្រាប់បែកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ននិងណាកាសាគី ឈ្មោះ

    ក.អាប្រាហាមលីនកូល

    ខ.រ៉ូសឺវែល

    គ.ទ្រូម៉ាន់

    ឃ.កេណ្ឌីឌី

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ជាថ្ងៃដែលប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើស .......តំណាងរាស្ត្រ ឬ សមាជិកសភារ......។

 

II.(៧ពិន្ទុ)

- នៅពាក់កណ្តាលស.វទី១៩ នៅអឺរ៉ុបខាងលិចបាករកឃើញលទ្ធិថ្មីមួយទៀតគឺ លទ្ធិសង្គមនិយម

- លទ្ធិនពអនុវត្តនៅឆ្នាំ ១៩១៧ ដោយលោក លេនីន​

- ក្រោយសង្គ្រាមលោកលើកទី២ លទ្ធិថ្មីនេះបានធ្វើឱ្យពិភពលោកចែកចេញពីរប្លុក គឺ ប្លុកកុំមុយនីស (ខាងកើត) និងប្លុកលោក សេរី (ខាងលិច)។

 

III.(១២ពិន្ទុ) ចាប់ពីពាក់កណ្តាលស.វទី១៩ រហូតដល់ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសជាច្រើននៅទ្វីបអាស៊ីបានស្ថិតនៅក្រោមនឹមអាណានិគមនិយមអឺរ៉ុប។

១.ពួកអាណានិគមបានធ្វើសកម្មភាពលោកប្រជាជនក្រោមអាណានិគម៖

  • ប្រមូលវត្ថុធាតុដើម
  • បង្កើតទីផ្សារ
  • បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងរើសអើងពណ៌សម្បុរ

២.ប្រជាជននៅអាស៊ី បានបង្កើត ចលនាជាតិនិយម

៣.ប្រទេសនៅអាស៊ីភាគអាគ្នេយ៍ ដែលទទួលបានឯករាជ្យ៖ កម្ពុជា វៀតណាម ឡាវ ភូមា ភីលីពីន ឥណ្ធូនេស៊ី

ឆ្នាំឯករាជ្យ នៃបណ្តាប្រទេសទាំងនោះ

  • កម្ពុជា (១៩៥៣)
  • វៀតណាម (១៩៥៤)
  • ឡាវ (១៩៥៤)
  • ភូមា  (១៩៤៨)
  • ភីលីពីន (១៩៤៦)
  • ឥណ្ឌូនេស៊ី (១៩៤៩)។

 

IV.(១៥ពិន្ទុ)

១.ប្រាសាទព្រះវិហារតាំងនៅលើភ្នំ ដងរែក។ កសាងក្នុងសម័យ អង្គរ។ ព្រះរាជាកសាងមានព្រះនាម

  • ព្រះបាទយសោវរ្ម័នទី១
  • ព្រះបាទសូវ្យវរ្ម័នទី១
  • ព្រះបាទសូរ្យវរ្ម័នទី២

២.ថៃរំលោភយកប្រាសាទព្រះវិហារនៅឆ្នាំ ១៩៥៤។ ក្នុងគោលបំណងដណ្តើមយក ទឹកដី និង បេតិកភ័ណ្ឌ។

៣.មគ្គុទ្ទេសខ្មែរ ដែលធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិនៅក្រុងឡាអេ គឺ ព្រះបាទនរោត្តម សីហនុ

៤.តុលាការអន្តរជាតិចេញបញ្ជាឱ្យថៃដកទ័ព និងតម្រួត ចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃ ១៥ ខែ មិថុនា ឆ្នាំ ១៩៦២

៥.ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃ ០៧  ខែ កក្កដា ឆ្នាំ ២០០៨

៦.កម្ពុជាយើងទទួលផលប្រយោជន៍ ពីការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖

  • រក្សាបូរណភាពទឹកដី
  • ពិភពលោកជួយការពារ
  • ផ្តល់កំណើនសេដ្ធកិច្ចតាមរយៈវិស័យទេសចរណ៍។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login