ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា
សម័យប្រឡងៈ ២៧ កក្កដា ២០០៩
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ
I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ដំណាលប្រទេស
ក.វៀតណាម
ខ.ឡាវ
គ.ថៃ
ឃ.មីយ៉ាន់ម៉ា
២.ប្រទេសនាំមុខគេ ក្នុងការជួយបំបាត់ភាពក្រីក្រនៅលើពិភពលោកបន្ទាប់ពីសហរដ្ធអាមេរិចគឺ
ក.បារាំង
ខ.អង់គ្លេស
គ.ជប៉ុន
ឃ.ចិន
៣.ចូរបំពេញល្បះខាងក្រោមអោយបានត្រឹមត្រូវ
ប្រទេសវៀតណាម និងឡាវ បានទទួលឯករាជ្យពីបារាំង នៅខែកក្កដា ឆ្នាំ ១៩៥៤ តាមរយៈសន្ធិសិទនៅក្រុង........................។
II.(៨ពិន្ទុ) ក្រោយពីទទួលបានជ័យជំនះលើរបប លន់ នល់ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមប្រការ ៨ចំណុចរបស់លេខាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ។ ចូររៀបរាប់ប្រការទាំង៨ចំណុចនោះ។
III.(១១ពិន្ទុ) របបកម្ពុជាប្រជាធិបតេយ្យបានរុញច្រានប្រទេសកម្ពុជា ឱ្យធ្លាក់ទៅក្នុងនរកលោកកីយមួយ ដែលមនុស្សជាតិមិនដែលបានជួបប្រទះ។ តើរបបនេះមានអត្ថិភាពប៉ុន្មានឆ្នាំ? តើពួកខ្មែរក្រហមបានបែងចែកប្រទេសកម្ពុជាជាប៉ុន្មានភូមិភាគ? មានភូមិភាគអ្វីខ្លះ? តើភូមិភាគណាដែលទទួលប្រជាជនជំលៀសច្រើនជាងគេ? ហេតុអ្វីថបានជាពួកមេដឹកនាំខ្មែរក្រហមចាំបាច់ត្រូវជំលៀសប្រជាជនថ្មីដ៏ច្រើនលើសលុបទៅកាន់ទីនោះ?
IV.(១៥ពិន្ទុ) តើអង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំណា? មានអគ្គលេខាដំបូងគេឈ្មោះអ្វី? តើក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាន? ប្រទេសណាខ្លះ? តើមានតួនាទីអ្វីសំខាន់? បើសិនជាមានការប្រឈមមុខគ្នាដោយអាវុធនៅតាមតំបន់ណាមួយ តើអង្គការនេះត្រូវចាត់វិធានការណ៍ដូចម្តេចខ្លះ? កន្លងមកប្រទេសកម្ពុជាតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកម្មថែរក្សាសន្តិភាព តើសព្វថ្ងៃនេះកងទ័ពយើងកំពុងចូលរួមបំពេញបេសកម្មនៅប្រទេសណា?
ចម្លើយ
I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ
១.ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ដំណាលប្រទេស
ក.វៀតណាម
ខ.ឡាវ
គ.ថៃ
ឃ.មីយ៉ាន់ម៉ា
២.ប្រទេសនាំមុខគេ ក្នុងការជួយបំបាត់ភាពក្រីក្រនៅលើពិភពលោកបន្ទាប់ពីសហរដ្ធអាមេរិចគឺ
ក.បារាំង
ខ.អង់គ្លេស
គ.ជប៉ុន
ឃ.ចិន
៣.ចូរបំពេញល្បះខាងក្រោមអោយបានត្រឹមត្រូវ
ប្រទេសវៀតណាម និងឡាវ បានទទួលឯករាជ្យពីបារាំង នៅខែកក្កដា ឆ្នាំ ១៩៥៤ តាមរយៈសន្ធិសិទនៅក្រុង...ក្រុងសឺណែវ..........។
II.(៨ពិន្ទុ) ប្រការទាំង៨ចំណុចរបស់កងកំលាំងរំដោះជាតិកម្ពុជា៖
III.(១១ពិន្ទុ)
- របបកម្ពុជាប្រជាធិបតេយ្យមានអត្ថិភាព ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ឬ ៤ឆ្នាំ។
- ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជា ៧ភូមិភាគ៖
- ភូមិភាគពាយ៌ព្យ ទទួលប្រជាជនជំលៀសច្រើនជាងគេ
- មូលហេតុដែលធ្វើឱ្យមេដឹងនាំខ្មែរក្រហមចាំបាច់ជំលៀសប្រជាជនដ៏ច្រើនទៅកាន់ទីនោះ ដោយមូលហេតុទីនោះមានលទ្ធភាពក្នុងការបង្កបង្កើនផល ធ្វែស្រែ និងកាប់សម្លាប់។
IV.(១៥ពិន្ទុ)
- អង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំ ១៩៤៥។
- អគ្គលេខាដំបូងគេមានឈ្មោះ លោក ទ្រីវលី
- ក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៌ចំនួន៥ប្រទេសគឺ បារាំង អង់គ្លេស ចិន សហរដ្ធអាមេរិច រូស៊ី។
- ក្រុមប្រឹក្សាសន្តិសុខមានតួនាទីថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក ឬពង្រឹងសន្តិភាពលើពិភពលោក
- បើមានការប្រឈមមុខដោយប្រដាប់អាវុធតាមតំបន់ណាមួយ អង្គការនេះត្រូវចាត់វិធានការ៖
- កន្លងមកកម្ពុជាយើងតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកម្មថែរក្សាសន្តិភាពពិភពលោក ជាក់ស្តែងសព្វថ្ងៃកងទ័ពកម្ពុជាកំពុងបានចូលរួមបាសសំអាតមីននៅប្រទេស ស៊ូដង់។