១០.តាមទស្សនវិជ្ជាតើចិត្តញាណ និងសីលញាណមានន័យដូចម្តេច?
តាមន័យទស្សនវិជ្ជា
- ចិត្ត មានន័យថា ជាសំណុំផ្នត់គំនិត សញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ ឬរបស់ក្រុមណាមួយ។
- ញាណ មានន័យថា ជាលទ្ធផលនៃទំរង់រូបធាតុដែលមានការរីកចម្រើនខ្ពស់បំផុតគឺខួរក្បាលមនុស្ស។ អាចនិយាយបានម៉្យាងទៀតថាញាណជាសញ្ចេតនាដែលកប់នៅក្នុងចិត្តរបស់មនុស្ស ហើយញ៉ាំងមនុស្សឱ្យធ្វើការវិនិច្ឆ័យ និងវិភាគពីអ្វីដែលជាកុសល និងជាអកុសលមុននឹងខ្លួនប្រព្រឹត្តអំពើអ្វីមួយ។
- សីល មានន័យថា គឺជាការសិក្សា ការអប់រំ ការទូន្មានឱ្យប្រព្រឹត្តតែអំពើជាកុសលហើយចៀសវាងការប្រព្រឹត្តនូវអំពើជាអកុសល។