2018-05-12 23:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាមានសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សព្រោះបញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកយកមកនិយាយតាំងពី ស.វទី១៨ គឺក្រោយពេលដែលកុលសម្ព័ន្ធបានផ្តុំគ្នាបង្កើតរដ្ឋមានរដ្ឋាភិបាលកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចរស់នៅជាមួយគ្នាបាន។ ព្រោះការនៅក្រោមការគ្រប់គ្រងរបស់សាសនាជាពិសេសនៅ ស.វ ទី១៦ បានយកមនុស្សទៅកាត់កប្រហែល២០០០នាក់ក្នុងមួយថ្ងៃ។ ដូចនេះដោយមានកំណើតរដ្ឋនិងដោយផុតពីឥទ្ធិពលសាសនា ដើម្បីធានាតុល្យរវាងអ្នកមានអំណាច និងអ្នកគ្មានអំណាចទើបសិទ្ធិទិ១ត្រូវបានបង្កើតឡើងដែលមានខ្លឹមសាររបស់វាគឺ សិទ្ធិពលរដ្ឋ និងនយោបាយនាស.វទី១៩មានវត្តមានឧស្សាហនីយកម្មប្រជារាស្ត្រប្តូរពីកសិករមកជាកម្មករ ហើយដើម្បីធានាតុល្យភាពក្នុងជីវភាពថ្មីនេះទើបមានរោងចក្រចងក្រងសិទ្ធិជំនាន់ទី២ ស្តីពីសិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌។
តម្រង់សិទ្ធិទាំងពីរជំនាន់នេះត្រូវបានចងក្រងឡើងវិញ និងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គារសហប្រជាជាតិនាថ្ងៃ ១០ ខែធ្នូ ឆ្នាំ ១៩៤៨។