ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សីលធម៌ - ពលរដ្ឋ(៦ សីហា ២០១២) (ថ្នាក់វិទ្យាសាស្ត្រ)
I.
១.ដូចម្តេចដែលហៅថា គុណធម៌?
២.តើគេចែកគុណធម៌ជាប៉ុន្មានផ្នែក? អ្វីខ្លះ? ចូររៀបរាប់ដោយលើកមកឧទាហរណ៍បញ្ជាក់?
II.តើទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
III.តើសកម្មភាពណាខ្លះដែលចាត់ទុកថាជាការរំលោភលើសិទ្ធិកុមារ?
IV.តើបញ្ញាទ្រឹស្តីនិងបញ្ញាប្រតិបត្តិមានលក្ខណៈខុសគ្នាដូចម្តេច?
V.មង្គលទី២០បានដល់សេចក្តីសង្រួមចាកកិរិយាផឹកនូវគ្រឿងស្រវឹង។ តើការសេពគ្រឿងស្រវឹងនាំមកនូវផលវិបាកដូចម្តេចខ្លះ?
ចម្លើយ
I.១.ដូចម្តេចដែលហៅថា គុណធម៌?
គុណធម៌ គឺជាសីលតម្លៃរបស់បុគ្គលដែលមានភាពជាប់លាប់ និងច្បាស់លាស់។
២.តើគេចែកគុណធម៌ជាប៉ុន្មានផ្នែក? អ្វីខ្លះ? ចូររៀបរាប់ដោយលើកមកឧទាហរណ៍បញ្ជាក់?
គុណធម៌ចែកជា២ផ្នែកគឺ៖
- គុណធម៌សាមញ្ញៈ ជាគុណធម៌ដែលបានមកពីការហ្វឹកហាត់អប់រំ។ ឧទាហរណ៍ ការទៀងត្រង់ ការចេះប្រមាណ ភក្តីភាព ការគួរសម ភាពខ្ជាប់ខ្ជូន។
- គុណធម៌កំណើតៈ ជាគុណធម៌ដែលខ្លួនបានមកពីកំណើត។ ឧទាហរណ៍ ចិត្តសណ្តោស មេត្តា ចិត្តបុណ្យ ភាពមិនរឹងរូស។
II.តើទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសង្គមមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
មានលក្ខណៈខុសគ្នាដូចតទៅ៖
ក.ទំនួសខុសត្រូវផ្នែកសីលធម៌
- ការទទួលខុសត្រូវចំពោះមុខសីលញាណរបស់ខ្លួន
- គ្មានកាតបង្ខិតបង្ខំពីមជ្ឃដ្ឋានជុំវិញខ្លួន
- ការភ្ញាក់រឭកដោយសម្បជញ្ញៈខ្លួនឯង
- តម្រូវឱ្យមានញាណគ្រប់គ្រាន់
- គ្មានការកម្រិតទម្ងន់ទោស
- ស្គាល់កុសល អកុសល
ខ.ទំនួលខុសត្រូវផ្នែកសង្គម
- ជាការទទួលខុសត្រូវមុខតុលាការ
- ជាការពិន័យ ទណ្ឌកម្មពីច្បាប់សង្គម
- មានការបង្ខិតបង្ខំពីច្បាប់ តម្រូវឱ្យទទួលខុសត្រូវ
- មានការកម្រិតទោសផ្នែកព្រហ្មទណ្ឌ ឬផ្នែករដ្ឋប្បវេណី។
III.តើសកម្មភាពណាខ្លះដែលចាត់ទុកថាជាការរំលោភលើសិទ្ធិកុមារ?
សកម្មភាពដែលចាត់ទុកថាជាការរំលោភលើសិទ្ធិកុមារមាន៖
- កុមារបម្រើនៅកន្លែងកន្លែងក្លិបកំសាន្ត សណ្ឋាគារ
- កុមារបម្រើផ្លូវភេទ(ពេស្យាកម្ម) ដោយអារម្មណ៍រំភើប
- កុមារផ្សព្វផ្សាយពាណិជ្ជកម្ម អាសអាភាស
- ការចាប់រំលោភកុមារដែលមិនគ្រប់អាយុ ឬការជួយដូរកុមារ
- ការប្រើកុមារឱ្យធ្វើការធ្ងន់ធ្ងរ
- ការយកកុមារទៅបំបោះបង់ចោល
- កុមារស្ថិតក្នុងកងកម្លាំងប្រដាប់អាវុធ កងឈ្លប អ្នកស៊ើបការណ៍
- ការចាប់កុមារបង្វាងទុក ឱ្យដើរសុំទានដើម្បីចិញ្ចឹមមនុស្សចាស់
- ការមិនឱ្យកុមារបានចូលរៀន
- ការចិញ្ចឹមកុមារឱ្យធ្វើចារកម្ម គ្រឿងញៀន
- បង្ខំកុមារឱ្យសេពគ្រឿងញៀន
IV.តើបញ្ញាទ្រឹស្តីនិងបញ្ញាប្រតិបត្តិមានលក្ខណៈខុសគ្នាដូចម្តេច?
លក្ខណៈខុសគ្នាគឺ៖
បញ្ញាទ្រឹស្តី
- អាចផ្តាច់ចេញពីសភាវគតិ ទម្លាប់។
- អាចផ្តាច់ចេញពីតថភាពរូបីទៅអរូបី។
- ប្រព្រឹត្តផ្ទុយពីសភាវគតិធម្មជាតិ។
- បញ្ញានេះមានចំពោះតែមនុស្ស។
- សម្បទាចាប់ទំនាក់ទំនងបានរវាងវត្ថុនិងទំនាក់ទំនងគំនិតក្នុងលំហរទីបំផុតបញ្ញាទ្រឹស្តីរបស់មនុស្សក្លាយទៅជាសញ្ញាណអរូបីហៅថាជាវិចារណញាណ។
បញ្ញាប្រតិបត្តិ
- មិនអាចផ្តាច់ចេញពីសភាវគតិ និងទម្លាប់បានទេ។
- មិនអាចផ្តាច់ចេញពីតថភាពរូបីទៅអរូបីបានទេ។
- ប្រព្រឹត្តតាមធម្មជាតិ
- កើតមុនបញ្ញាទ្រឹស្តី (មនុស្ស សត្វ)
- សម្បទាចាប់តែទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបីបច្ចុប្បន្នភាពប្រើវត្ថុជាមធ្យោបាយសម្រាប់អនុវត្តដើម្បីសម្រេចបំណងប៉ុណ្ណោះ។
V.មង្គលទី២០បានដល់សេចក្តីសង្រួមចាកកិរិយាផឹកនូវគ្រឿងស្រវឹង។ តើការសេពគ្រឿងស្រវឹងនាំមកនូវផលវិបាកដូចម្តេចខ្លះ?
នាំមកនូវផលវិបាកដូចជា៖
ក.គុណសម្បត្តិ
- បង្កបរិយាកាសរីករាយក្នុងពិធី
- ស្រាអាចជាថ្នាំកែរោគ
- បង្កើនភាពក្លាហាន កាត់សាញ បំបាត់ភាពស្មុគស្មាញ
- ផឹកមានកម្រិតនាំឱ្យមានសុខភាពល្អ
ខ.គុណវិបត្តិ
- ខូចសុខភាព ឬនាំឱ្យសុខភាពខ្សោយ
- ខាតបង់ទ្រព្យសម្បត្តិ
- អាចបាត់បង់កិត្តិយស
- អាចបាត់បង់ការចងចាំ
- អាចនាំឱ្យប៉ះទង្គិចដល់ញាតិមិត្ត ឬអ្នកជិតខាង
- ប៉ះពាលដល់ប្រព័ន្ធខួរក្បាល ម្យ៉ាងល្មើសនឹងពុទ្ធឱវាទ
- អាចបង្កជាគ្រោះថ្នាក់ ឬអំពើហិង្សាផ្សេងៗ
- ខាតបង់ពេលវេលាក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតក្នុងគ្រួសារ
- បាត់បង់សុភមង្គលគ្រួសារកើតមានការលែងលះប្តី ប្រពន្ធ
- គ្រួសារបាត់បង់ភាពកក់ក្តៅ កូនៗអស់ទំនុកចិត្ត គ្មានអនាគត។