2018-05-24 11:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សីលធម៌ - ពលរដ្ឋ (៦ សីហា ២០១២) (វិទ្យាសាស្ត្រសង្គម)
I.តើវិភាគនិងសំយោគមានទំនាក់ទំនងដូចម្តេចខ្លះ?
II.កាលណាគេហូបស្វាយខ្ចី មនុស្សតែទទួលរសជាតិជូរ បង្កើតបានជាឥន្ទ្រីយារម្មណ៍មួយ។ តើដំណើរកើតឡើងនៃឥន្ទ្រីយារម្មណ៍នេះត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?
III.
១.ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ?
២.តើកិច្ចការណាខ្លះដែលអាចចាត់ទុកថាជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ?
IV.តើលក្ខខណ្ឌណាខ្លះដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត?
V.តើសីលប្រាំក្នុងព្រះពុទ្ធសាសនាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ? ចូរពន្យល់អត្ថន័យនៃសីលធម៌នីមួយៗដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារ សិទ្ធិមនុស្សដែលពាក់ព័ន្ធ។
VI.ចូររកលក្ខណៈខុសគ្នារវាងវិមជ្ឃការ និងវិសហមជ្ឃការ។
ចម្លើយ
I.តើវិភាគនិងសំយោគមានទំនាក់ទំនងដូចម្តេចខ្លះ?
វិភាគនិងសំយោគមានទំនាក់ទំនងគ្នាដូចជា៖
វាជាចលនា ឬសកម្មភាពពីររបស់គំនិត (ចិត្ត) ដែលត្រូវការគ្នាទៅវិញទៅមក វិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគបានទេ ឯសំយោគវិញក៏មិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគបានដែរ។ គេមិនអាចធ្វើវិភាគដោយគ្មានច្បាប់ទូទៅ ឬលក្ខណៈទូទៅនោះទេ ឬរាល់វិភាគ និងសំយោគតែងតែទាមទារច្បាប់ទូទៅនិងលក្ខណៈទូទៅរបស់វា។ គេក៏មិនអាចធ្វើសំយោគដោយមិនទាន់ស្គាល់ធាតុបង្ករបស់វាដែរ។ វិភាគនិងសំយោគមិនអាចធ្វើក្នុងពេលតែមួយបានទេ។
II.កាលណាគេហូបស្វាយខ្ចី មនុស្សតែទទួលរសជាតិជូរ បង្កើតបានជាឥន្ទ្រីយារម្មណ៍មួយ។ តើដំណើរកើតឡើងនៃឥន្ទ្រីយារម្មណ៍នេះត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?
ដំណើរកើតឡើងនៃឥន្ទ្រីយារម្មណ៍ឆ្លងកាត់ដំណាក់កាលបីគឺ៖
III.
១.ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ?
ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ បញ្ញា ស្មារតី សញ្ចេតនា និងសុខសុវត្តិភាពរបស់កុមារ។
២.តើកិច្ចការណាខ្លះដែលអាចចាត់ទុកថាជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ?
កិច្ចការដែលចាត់ទុកជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារមាន៖
IV.តើលក្ខខណ្ឌណាខ្លះដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត?
លក្ខខណ្ឌដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិជាខ្មែរពីកំណើតគឹ
ក.ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ខ.ត្រូវបានសញ្ជាតិខ្មែរទោះកើតនៅទីណាក៏ដោយ
V.តើសីលប្រាំក្នុងព្រះពុទ្ធសាសនាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ? ចូរពន្យល់អត្ថន័យនៃសីលធម៌នីមួយៗដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារ សិទ្ធិមនុស្សដែលពាក់ព័ន្ធ។
អត្ថន័យនៃសីលប្រាំដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សៈ
សីលប្រាំ
១.បាណាតិបាតាវេរមណី...
២.អទិន្ទាទានាវេរមណី...
៣.កាមេសុមិច្ឆាចារាវេរមណី...
៤.មុសាវាទាវេរមណី..
៥.សុរាមេរ័យវេរមណី...
អត្ថន័យ
១.វៀរចាកការសម្លាប់សត្វមានជីវិត
២.វៀរចាកការលួចទ្រព្យសម្បត្តិអ្នកដទៃ
៣.វៀរចាកកាមកិច្ចខុសបវេណី
៤.វៀរចាកការភូតកុហក
៥.វៀរចាកការសេពគ្រឿងស្រវឹង
សិទ្ធិមនុស្ស
១.សិទ្ធិរស់រានមានជីវិត
២.សិទ្ធិមានទ្រព្យជាកម្មសិទ្ធិ
៣.សិទ្ធិរួមរស់ជាគ្រួសារ
៤.សិទ្ធិបញ្ចេញមតិ ទទួលព័ត៌មានពិត
៥.សិទ្ធិរស់នៅថ្លៃថ្នូរ។
VI.ចូររកលក្ខណៈខុសគ្នារវាងវិមជ្ឃការ និងវិសហមជ្ឃការ។
វិមជ្ឃការ
គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ អង្គភាពអនុវត្តគឺជានីតិបុគ្គលដាច់ដោយឡែកមានតំណាងដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យធ្វើជាអ្នកតំណាងឱ្យអ្នកបោះឆ្នោតនិងប្រយោលចំពោះរដ្ឋាភិបាលតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ថវិកា ហិរញ្ញវត្ថុ បុគ្គល ទ្រព្យសម្បត្តិ ដាច់ដោយឡែកទទួលអំណាចតាមរយៈការផ្ទេរពីថ្នាក់ជាតិ មានភាពជាម្ចាស់ក្នុងការអនុវត្ត។
វិសហមជ្ឃការ
ការទទួលខុសត្រូវរបស់រដ្ឋឱ្យទៅជិតប្រជាពលរដ្ឋនិងធ្វើឱ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័សនិងមានប្រសិទ្ធភាពអង្គការអនុវត្តមិនមែនជានីតិបុគ្គលដោយឡែកពីថ្នាក់ជាតិទេ មន្ត្រីអនុវត្តកើតចេញពីការតែងតាំងធ្វើជាអ្នកតំណាងឱ្យរដ្ឋាភិបាលទទួលខុសត្រូវផ្ទាល់ចំពោះមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ មិនតម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋទេ។ ថវិកា ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិជារបស់ជាតិ។ ទទួលអំណោយតាមរយៈការធ្វើប្រតិភូកម្មពីថ្នាក់ជាតិ។ អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្មឱ្យ។