លក្ខណៈខុសប្លែកគ្នារវាងអនុមានញែកសារូប និងអនុមានញែកគណិតវិទ្យា
- អនុមានញែកសារូបៈ ជាវិចារដែលឱ្យតម្លៃទៅលើតែទម្រង់ដោយមិនគិតពីអត្ថន័យខុស ឬត្រូវឡើយ។ មានន័យថាវិបាកស្តិតក្នុងគោលការណ៍តែម្តង។ ម៉្យាងទៀតសេចក្តីសន្និដ្ឋានគ្រាន់តែជាការថាឡើយវិញតាមមូលហេតុបដិញ្ញាដើម (ធំ) តែប៉ុណ្ណោះ។
- អនុមានញែកគណិតវិទ្យាៈ ជាវិចារអនុមានញែក ដែលសេចក្តីសន្និដ្ឋានជាសំណើរថ្មីមួយដែលកើតចេញពីគោលការណ៍ដូចជាការបកស្រាយទ្រឹស្តីធរណីមាត្រ ដែលសេចក្តីសន្និដ្នានទាំងឡាយមិនមែនសុទ្ធតែនៅក្នុងសម្មតិកម្មទេ។ ការសន្និដ្ឋាននេះខុសពីមូលបដិញ្ញាដើម គឺជា សំណង់គំនិត។