អ្នកវិទ្យាសាស្ត្របានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈ វិស័យកសិកម្ម វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល។ ក្នុងវិស័យនីមួយៗគេផលិតបានផលិតផលដូចជាៈ
- វិស័យកសិកម្មៈ ធ្វើឱ្យរុក្ខជាតិមានផ្លែផ្កា ធន់នឹងជម្ងឺ ធន់នឹងអាកាសធាតុ ធន់នឹងថ្នាំសម្លាប់សត្វល្អិត និងស្មៅផ្សេងៗ។
- វិស័យឧស្សាហកម្មផលិតស្បៀងៈ អាចផលិតអរម៉ូន ផលិតអាហារមួយចំនួនមានដូចជា ទឹកដោះគោរជូរ ស្របៀរ នំប៉័ងប្រម៉ាស និងភេសជ្ជៈ មួយចំនួនធំ។
- វិស័យសុខាភិបាលៈ អាចធ្វើឱ្យមានការផលិតអាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទីករ និងវ៉ាក់សាំង។