Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការដោះស្រាយសម្រុះសម្រួលបណ្តឹងរបស់ប្រជាជនពីរឿងទំនាស់ដីធ្លីមិនជាការងាយស្រួយទេ។ ប៉ុន្តែគ្រប់ពាក្យបណ្តឹងទំនាស់ដីធ្លីរវាងប្រជាជន និងរដ្ឋអំណាចមូលដ្ឋាន ក្រសួងមហាផ្ទៃបានលើកគោលការណ៏”ជាបឋម”ដូចតទៅ ៖

ពិនិត្យឲ្យបានច្បាប់លាស់មុននឹង ដោះស្រាយសម្រុះសម្រួល។ ហើយបើចាំបាច់ត្រូវដោះស្រាយសម្រុះសម្រួលតាមច្បាប់ប្រគល់ឲ្យនោះត្រូវៈ ​ ពិនិត្យពាក្យបណ្តឹង និងប្រមូលពត៏មានបន្ថែម”ឬចុះអង្កេតរដ្ឋបាល” លើកផែនការច្បាស់លាស់ “អំពីពេលវេលាត្រូវប្រជុំដោះស្រាយ”។រឿងនេះត្រូវចាត់ឲ្យមន្ត្រី ត្រឹមថ្នាក់ណាទទួលដោះស្រាយ។អ្នកណាខ្លះចូលរួម ឬអ្នកណាខ្លះជាតំណាងឲ្យភាគីនីមួយៗ ។ត្រូវមានការទទួលខុសត្រូវក្នុងអង្គប្រជុំច្បាស់លាស់។

អ្នកដោះស្រាយសម្រុះសម្រួលត្រូវតែតាំងចិត្ត

  • ត្រូវស្តាប់គេឯង ដើម្បីឲ្យយល់បញ្ហាច្បាស់ដោយត្រូវធ្វើឲ្យម្នាក់ៗ មានផលប្រយោជន៏ខ្លះផង។
  • បើទំនាស់កើតឡើង ត្រូវគិតរកប្រភពសម្រាប់គំនិតផ្តួចផ្តើមដោះស្រាយ ពិសេសអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាត្រូវស្គាល់ៈ
  • ប្រភេទទំនាស់
  • ប្រភពទំនាស់
  • វិធីដោះស្រាយត្រូវគិតដល់បញ្ហាពីរ គឺៈ នយោបាយ និងច្បាប់ការផ្សព្វផ្សាយក្រោយពេលប្រជុំ
  • ការចាត់តាំងអនុវត្ត និងតាមដានត្រួតពិនិត្យក្រោយពេលអនុវត្ត
  • ត្រូវស្តាប់គេឯង ដើម្បីឲ្យយល់បញ្ហាច្បាស់ដោយត្រូវធ្វើឲ្យម្នាក់ៗ មានផលប្រយោជន៏ខ្លះផង។
  • បើទំនាស់កើតឡើង ត្រូវគិតរកប្រភពសម្រាប់គំនិតផ្តួចផ្តើមដោះស្រាយ ពិសេសអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាត្រូវស្គាល់ៈ
  • ប្រភេទទំនាស់
  • ប្រភពទំនាស់
  • វិធីដោះស្រាយត្រូវគិតដល់បញ្ហាពីរ គឺៈ នយោបាយ និងច្បាប់ការផ្សព្វផ្សាយក្រោយពេលប្រជុំ
  • ការចាត់តាំងអនុវត្ត និងតាមដានត្រួតពិនិត្យក្រោយពេលអនុវត្ត

សរុបសេចក្តីមកៈ ការដោះស្រាយត្រូវទប់ស្កាត់យ៉ាងណាកុំឲ្យមានអ្នកអាជ្ញាកណ្តាយមួយទៀតចូលមកជ្រៀតជ្រែក នាំឲ្យមានបញ្ហាកាន់តែស្មុត្រស្មាញដល់គូភាគីទំនាស់នីមួយៗ ។ ការដោះស្រាយត្រូវធ្វើតាមនីតិវិធីសម្រុះសម្រួលព្យាយាមពីរលើក ចុះឲ្យជាប់ជិតស្និទ្ធនឹងគូភាគីទាំងពីរកុំបណ្តែតបណ្តោយឲ្យទំនាស់កាន់តែកើតមានភាពស្មុត្រស្មាញ រហូតដល់បណ្តឹងខ្លះមិនអាចបញ្ចប់បានមូលដ្ឋាន។អំពីធនធានមនុស្សៈ អ្នកដោះស្រាយត្រូវតែខិតខំស្វែងរកផ្លូវទៅកាន់សន្តិភាព និងភាពស្រុះស្រួយគ្នាដោយយុត្តិធម៏នោះ គឺពិតជាលំបាកមែន។ ប៉ុន្តែអ្នកចាត់មន្ត្រីឲ្យទទួលដោះស្រាយត្រូវរកមន្ត្រីដែលមានសុឆន្ទះ មានអាកប្បកិរិយា ទន់ភ្លន់រាបសារមានទេព្យកោសល្យ និងសិល្បៈនិយាយដោយប៉ិនប្រសប់ មានបទពិសោធន៏ល្អធ្វើឲ្យប្រជាជនមានជំនឿទុកចិត្តទទួលស្គាល់ និងជាពិសេស អ្នកដោះស្រាយរឿង ត្រូវយល់អំពីវិស័យច្បាប់ជាគោលកំណត់។ ក្នុងករណីដោះស្រាយសម្រុះសម្រួលមិនបានសះជាត្រូវបញ្ជូនសំណុំរឿង និងធ្វើសេចក្តីសន្និដ្ឋានលទ្ធផលដោះស្រាយឲ្យច្បាស់លាស់ភ្ជាប់កំណត់ហេតុដោះស្រាយជូនទៅតុលាការជាសមត្ថកិច្ចវិញ។

 

 

 

 

 

 

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login