Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការបោះឆ្នោតសេរី ​និងយុត្តិធម៏ត្រូវមានលក្ខណៈជាចាំបាច់ ១០ ប្រការដូចតទៅនេះ  :

១. ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយមាន :

          ក. ប្រព័ន្ធចុះឈ្មោះបោះឆ្នោតមួយដែលអព្យាក្រឹតនិងមានប្រសិទ្ធិភាពរក្សាការសមា្ងត់នៃសន្លឹកឆ្នោត

          គ.​ ស្ថានីយ៏បោះឆ្នោតមិនត្រូវនៅឆ្ងាយពីផ្ទះអ្នកបោះឆ្នោតពេកទេ។

២. ពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការឈរឈ្មោះជាបេក្ខជន

៣. ពលរដ្ឋគ្រប់រូបមានសិទ្ធិ ស្មើគ្នាក្នុងការបង្កើតបក្សនយោបាយ ដើម្បីប្រកួតក្នុងការបោះឆ្នោត

៤. ពលរដ្ឋគ្រប់រូប និងគ្រប់បក្សនយោបាយមានសិទ្ធិស្មើគ្នាក្នុងការសំដែងមតិនយោបាយ ដោយសេរី

៥. បេក្ខជនគ្រប់រូបមានលទ្ធភាពស្មើគ្នា ក្នុងការឃោសនាបោះឆ្នោតដោយសេរី

៦. មានយន្តការធានាសុវត្តិភាពនៅពេលឃោសនាបោះឆ្នោត និងនៅពេលបោះឆ្នោត

៧. អង្គការរៀបចំការបោះឆ្នោតត្រូវមានបទបញ្ជាច្បាស់លាស់ និងឥតលំអៀង ក្នុងការចុះឈ្មោះអ្នកបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ក្នុងការរាប់សន្លឹកឆ្នោត ក្នុងការដោះស្រាយបញ្ហារំលោភលើច្បាប់បោះឆ្នោត និងរំលោភលើបែបបទនៃការបោះឆ្នោត

៨. មានកម្មវិធីអប់រំបណ្តុះបណ្តាលពលរដ្ឋ ឲ្យយល់ច្បាស់អំពីដំណើរការ និងបែបបទនៃការបោះឆ្នោត

៩. ត្រូវមានគណៈកម្មការឯករាជ្យ អព្យាក្រិត ឥតលំអៀងមួយសំរាប់គ្រប់គ្រង ដំណើរការបោះឆ្នោតទទួលពាក្យបណ្តឹងស្តីពីវិវាទ ក្នុងការបោះឆ្នោត

១០ រដ្ឋាភិបាល និង បក្សនយោបាយ ត្រូទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login