តួអង្គព្រះរាមក្នុងរឿង រាមកេរិ័្ត ខុសពីព្រះរាមក្នុងរឿងរាមាយណៈដូចទៅ
- តួអង្គព្រះរាមក្នុងរឿងមារាយណៈ ជាតួអង្គអច្ឆរិយៈប្រកបដោយរិមលភាព ប្រាកចាកនូវអំពើបាប មន្ទិលនានា ហើយជាតំណាងអាទិទេពវិស្ណុអវតារ ចុះមកសង្គ្រោះលោកឲ្យផុតពីការរាតត្បាតចង្រៃនៃពួករាក្សសៈ ដែលជាយក្ស អាក្រក់មានទោសទណ្ឌកម្ម ត្រូវរែប្រហារចោលដោយធ្នូសរព្រហ្មាស្ត្រ ។
- ចំណែកតួអង្គព្រះរាមក្នុងរឿងរាមកេរិ៍វិញ ជាតួអង្គដែលមានលក្ខណៈជា មនុស្ស ។ សកម្មភាពរបស់ព្រះរាម ស្របទៅតាមមនុស្សនិយម ដោយពុំបានទ្រទ្រង់លើតម្កើងតួអង្គនេះជាអាទិទេពដេលគ្មានខុសឆ្គង់នោះឡើយ ។