ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ ៖ នៅលើលោកយើងនេះមិនថាអ្នកមាន ឬអ្នកក្រអ្នកតូច ឬអ្នកធំឡើយឲ្យតែមាន ជីវិត គឺមានបញ្ហា។ ប៉ុន្តែសម្រាប់មនុស្សយើងមានវិចារណញ្ញាណមនុស្សពីចារណារកហេតុផលបានផ្តិល្អន់ត្រឹមត្រូវគេរមែងតែងតែមានយុទ្ធវិធី ល្បិចកិច កល តិចនិចបញ្ញាជាមធ្យោបាយសម្រាប់ បញ្ហា ផ្សេងៗ ដែលមាន នៅក្នុងជីវិត។ យ៉ាងណាមិញនៅក្នុងរឿងរាមកេរ្តិ៍និងព្រះវេស្សន្តរជាតកក៏មានបញ្ហាចោទធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងបញ្ហាដំណើរជីវិតរបស់ព្រះអង្គដែរ ហើយទ្រង់បានដោះស្រាយបញ្ហានោះដោយសន្តិវិធី តាមរយៈការយាងចូលព្រៃបួសជាតាបសឬតសី។
តើការយាងចូលព្រៃរបស់តួអង្គព្រះវេស្សន្តរ និងតួអង្គព្រះរាមធ្វើឲ្យមានដំណោះស្រាយល្អអ្វីខ្លះ?
ការយាងចូលព្រៃរបស់បព្រហវេស្សន្តរគឺជាការយាងចាកចេញពីនគរស្រីពិរាស្រ្តចាកចោលមាតាបិតាទៅផ្សងព្រេងរស់នៅក្នុងព្រៃភ្នំក្រំថ្ម។ ដូចនេះការយាងរបស់ព្រះវេស្សន្តរចាកចេញចោលព្រះមាតាបិតា ចាកចោលព្រះនគរទៅផ្សងព្រេងរស់នៅក្នុងព្រៃ វាជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ ដែលបញ្ចៀសបាននូវទំនាស់វិបត្តិទាំងឡាយដែលកំពុងឆាបឆួល។ ការយាងចេញនេះអាចបំបាត់អំពើហឹង្សា សង្គ្រាម ការបង្ហូរឈាម ព្រោះព្រះវេស្សន្តរព្រមបំពេញតាមទឹកចិត្តអ្នកស្រីពិរាស្ត្រ ដែលកំពុងត្រូវភ្លើងទោសៈ មោហៈគ្របសង្កត់ខ្លាំង។ ប្រសិនបើ ព្រះអង្គប្រឆាំងដោយប្រើអំណាចយោធាទៅលើពូកនោះ ក៏បានឈ្នះសម្រេច តែយើងដឹងហើយថា ព្រះអង្គជាពោធិសត្វប្រាថ្នាធ្វើទានចង់ឲ្យប្រជារាស្ត្របានសុខសប្បាយគ្មានការបែកបាក់ព្រាត់ប្រាសគ្នាឡើយ។ ការយាងទៅនៅក្នុងព្រៃក៏ជាឱកាសបំពេញបារមីមួយទៀតគឺនេក្ខម្មបារមី ដែលជាគោលដៅរបស់ពោធិសត្វ។ ព្រះវេស្សន្ដរទ្រង់ថ្លែងបញ្ជាក់ថា“ទូលព្រះបង្គំជាខ្ញុំ ទោះបីជាចេញទៅរងទុក្ខក្នុងព្រៃ ដែលច្របូកច្របល់ដោយម្រឹគសាហាវ ក៏ឈ្មោះថាបានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ”។ ចំណែកប្រវេសលឺគ្រប់គ្រង ត្រូវបានថែរក្សា និងមានលក្ខណៈប្រជាធិបតេយ្យ គឺយកមតិប្រជារាស្រ្តជាធំដូចជាព្រះបាទស្រីសញ្ជ័យមានព្រះទ័យស្ម័គ្រព្រមតាមការបំបរបង់របស់អ្នកនគរស្រីពិរាស្ត្រ។ ឧទាហរណ៍ យើងបណ្តេញព្រះវេស្សន្តរដែលជា ទង់ជ័យនៃពួកអ្នកស្រីពិរាស្តឈ្មោះថាធ្វើ នូវសេចក្តីគោរពចំពោះបវេណីធម៌ ទុកជាបាវេស្សន្តរជាទីស្រឡាញ់ជាងជីវិតរបស់យើង ក៏យើងសូតែបណ្តេញចេញទានពុំបាន”។ ដូចនេះដំណោះស្រាយក្នុងរឿងវេស្សន្តរជាតកដោយឲ្យតួអង្គព្រះវេស្សន្តរជាដំណោះស្រាយបញ្ហាដ៏ប្រសើរបំផុត ដែលអាចបញ្ចៀសបាននូវទំនាស់វិបត្តិផ្សេងៗ ហើយបញ្ហាត្រូវបញ្ចប់ដោយសន្តិវិធី ព្រមទាំងបង្កលក្ខណៈអំណោយផល និងជាឱកាសល្អសម្រាប់ការបំពេញបារមីដើម្បីបានត្រាស់ជាព្រះពោធិសត្វ។ទន្ទឹមនឹងនេះដែរ ក្នុងស្នាដៃអក្សសិល្ប៍ខ្មែររឿងរាមកេរ្តិ៍ក៏មានបញ្ហាចោទយ៉ាងធំដែរអ្នកនិពន្ធបានដោះស្រាយបញ្ហាដោយឲ្យតួអង្គព្រះរាមព្រះលក្សណ៍ និងនាងសីតាយាងចូលព្រៃ។ “ការយាងចូលព្រៃរបស់ព្រះរាម” គឺជាការចាកចេញពីនគរព្ធយុធ្យាចោលទាំងព្រះមាតាបិតាដើម្បីទៅកាន់សីលក្នុងព្រៃដប់បួនឆ្នាំ។ ដូចនេះដំណើររបស់ព្រះរាមចាកចេញចោលព្រះនគរ និងចោលព្រះមាតាបិតា គឺជាវិធីយ៉ាងល្អប្រសើរ ដើម្បីបញ្ចៀសនូវបញ្ហាវិបត្តិ ទំនាស់រាជបល្លង្គក្នុងនគរ។ ដោយសារការចាកចោលនគរទៅនៅក្នុងព្រៃ ធ្វើឲ្យទំនាស់វិបត្តិរាជបល្លង្គត្រូវបានដោះស្រាយដោយសន្តិវិធី ពុំមានវឹកវរ គ្មានប្រទូសរ៉ាយ គ្មានការបង្ហូរឈាមនិងហាក់បីដូចជាបានលើកតម្លៃថ្លៃថ្នូរ ភាពទៀងត្រង់ឲ្យព្រះបិតាក្នុងការគោរពពាក្យសត្យ ហើយក៏បានធ្វើឲ្យនាងកៃកេសីពេញព្រះទ័យផងដែរ។ដំណោះស្រាយយាងចូលព្រៃនេះបានធ្វើឲ្យព្រះលក្សណ៍ដែលមានកំហឹងចង់ពិឃាតនាងកៃកេសីនោះ ពុំមានល័ក្ខខ័ណ្ឌអនុគ្រោះឲ្យឡើយ ជាហេតុនាំឲ្យបញ្ហាធូរស្រាល”លក្សណ៍ចង់ធ្វើឃាតនាងកែកេសី ព្រះលក្ខណ៍ក្រោធឡើងខ្មីដាលដូចអគ្គី ក៏ទ្រង់ព្រះខ័នពេជ្រថ្លា ប៉ងនិងពិឃាត ព្រះវរមាតា នាមនាងកៃកេសី”។ ជាមួយគ្នានោះក៏បានញ៉ាំងប្រពៃណីគ្រប់គ្រងដែលល្អពីមុនឲ្យនៅស្ថិតស្ថេរគង់វង្ស ព្រោះថាព្រះមហាក្សត្របុរាណតែងមានសត្យធម៌ឬសច្ចវាចាជាកម្លាំង ឬសេចក្តីថ្លៃថ្នូរ។ បើបាត់សច្ចវាចា គឺបាត់សេចក្តីថ្លៃថ្នូរប្រជារាស្ត្រក៏លែងមានជំនឿទំនុកទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអង្គដែរ។ ហេតុនេះហើយទើបព្រះបាទទសរថទ្រង់វិតក្កយ៉ាងខ្លាំងព្រះបាទទសរថភូធរ ស្ដេចសោកគក់គរឱរាប្រមៀលអាត្មា" ។ លក្ខណៈប្រសើរមួយទៀតដែលវិសេសនោះ គឺ កតញ្ញូតាធម៌ ។ គំហើញថា ព្រះវេស្សន្តរក្តី ព្រះរាមក្តីសុទ្ធតែ ជាបុត្រប្រកបដោយគន្លងធម៌ តែងតែគោរពអនុវត្តទៅតាមព្រះរាជបំណងរបស់ព្រះបិតាជានិច្ចមិនប្រកែកប្រឆាំងទេ ។ ម៉្យាងទៀតព្រះរាមបានឃាត់ព្រះអនុជឲ្យឈប់ខឹងក្រេវក្រោធ ហើយទ្រង់នាំនូវអនុជព្រះមហេសី យាងចាកចេញពីព្រះនគរ ព្រះរៀមព្រះអនុជចក្រី រួមរាជមេត្រីកំស្តេចនូវចរយាត្រា ។ នេះបញ្ជាក់ថា ព្រះវេស្សន្តរ ព្រះរាមបានជួយដោះស្រាយបញ្ហាតានតឹងរបស់ព្រះបិតាមិនឲ្យល់បាកព្រះទ័យតទៅទៀត។
សរុបមក ដំណោះស្រាយដោយស្ម័គ្រយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាមពិតជាមធ្យោបាយដ៏ល្អប្រសើរបំផុត ជាដំណោះស្រាយប្រកបដោយសន្តិវិធី និងបញ្ចាំសបាននូវទំនាស់ទាំងឡាយ។
ឆ្លងតាមបំណកស្រាយខាងលើរួចមកនេះយើងឃើញថាដំណោះស្រាយរបស់តួអង្គទាំងពីរដំណោះស្រាយល្អប្រកបដោយឧត្តមគតិ និងចង់បង្ហាញឲ្យមនុស្សក្នុងសង្គមឲ្យចេះធ្វើវិភាគទាន គឺសុខចិត្តខាតខ្លះអន់ខ្លះចាញ់ខ្លះលំបាកកាយខ្លះទើបល្អប្រសើរបានប្រយោជន៍រៀងៗខ្លួន។ដូចនេះ យើងត្រូវរៀនសូត្រយកគម តម្រាប់តាមវិភាគទានរបស់តួអង្គទាំងពីរ ដើម្បីសេចក្តីសុខចម្រើនដល់ខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទៅថ្ងៃអនាគតខាងមុខ។ ជាពិសេសជៀសវាងកំហឹងទល់កំហល់ ដោយត្រូវជ្រើសយកវិធីល្អៗមានសន្តិវិធីជាដើម ដើម្បីផលប្រយោជន៍ការរីកចម្រើននិងសេចក្តីសុខសង្គម។