Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          នៅលើកពិភពលោកយើងនេះ ធម្មជាតិ្តតែងតែបង្កើតមនុស្សមកលក្ខណៈសម្បត្តិរៀងខ្លួនៗ គ្រាន់តែអ្នកខ្លះមានលក្ខណៈសម្បត្តិច្រើន អ្នកខ្លះមានលក្ខណៈសម្បត្តិតិច ។​ រីឯនៅក្នុងរឿងកុលាបប៉ៃលិន ស្មាដៃរបស់លោក ញ៉ុម ថែម លោកបានបញ្ចូលលក្ខណៈសម្បត្តិជាច្រើនទៅលើតួអង្គចៅចិត្រ

          តើលក្ខណៈសម្បត្តិទាំងនោះមានអ្វីខ្លះ ?

          ចៅចិត្រជាតួអង្គនៅក្នុងរឿងមានលក្ខណៈសម្បត្តិជាច្រើនដូចជា ការប្រតិបត្តិជាកូនល្អ មើលថែទាំឪពុកទាំងទឹកក្ដៅទាំងទឹកត្រជាក់ មិនរួញរា គោរពស្ដាប់បង្គាប់ឪពុក ចូលជួលជុលរថយន្ដឪពុកណៅពេលទំនេរ ។ ម៉្យាងទៀត ចៅចិត្រខិតខំបម្រើថែឋានដោយរោគជរាទៅ ចៅចិត្របានធ្វើបុណ្យ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ មួយវិញទៀត ក្រោយពេលឪពុកស្កាប់ទៅ ចៅចិត្រមិនពាលាអាវាសែដើរលេងដូចក្មេងអានាថានៅទេ ។ លើសពីនេះទៅទៀត ចៅចិត្រមានចំណេះដឹងគួរសម ដោយគាត់ខិតខំរៀនសូត្រ ស្ដាប់លោកគ្រូពន្យល់ ប្រតិ្តបត្តិគោរពតាមបណ្ដាំឪពុក ហើយរៀនសូត្រដើម្បីឪពុកដែលគាត់ខំឲ្យគាត់មករៀន និងកុំឲ្យគាត់ពិបាកចិត្ត ។លើកពីនេះទៅទៀត គាត់ខំខិតត្រងត្រាប់ គោរពវិន័យសិក្សា រហូតដល់ប្រកាសនីយប័ត្រមូយ ។ ក្រោយពីបានប្រកាសនីយបត្រ័ចៅចិត្រមិនទាន់មានការងារធ្វើនៅឡើយទេ ។ លោកគ្រួពេទ្យស្អាត់ចង់ឲ្យគេទៅធ្វើជាកម្មករជីកត្បួងនៅប៉ៃលិន ។ ចៅចិត្រពុំមានការរសអើងការងារទេ គេបានយល់ព្រមទៅធ្វើការងារនោះចូលបន្ទាប់មកគេក៏ធ្វើដំណើរប៉ៃលិន​ដើម្បីការងារចិញ្ចឹមជិវីត ។ ក្រោយពីអនុញ្ញាតឲ្យចូលធ្វើជាកម្មករជីកត្បូង ចៅចិត្រមានការតស៊ូព្យាយាមឧស្សាហ៍ធ្វើការ រួសរាយរាក់ទាក់ រហូតត្រូវទទួលការស្រឡាញ់រាប់អានពីកម្មករទាំងឡាយ  និងហ្លួងរតនៈសម្បត្តិ ។ បន្ថែមពីនេះគាត់ជាមនុស្សមានអធ្យាស្រ័យល្អ​ មានសីលធម៌ល្អចំពោះនាង ឃុននារី និង ហ្លួងរតនៈសម្បត្តិ ព្រមទាំងកម្មករទាំងឡាយ មនុស្សមានចិត្តស្មោះត្រង់ដោយធ្លាប់ទទួលនូវការរៀនសូត្រកន្លងមកគេចេះវិនិច្ឆ័យបានត្រឹមត្រូវ ។ ជាពិសេសគាត់មានសេចក្ដីក្លាហាន ហ៊ានទប់ទល់ជាមួយចោរដើម្បីការពារជីវិតចៅហ្ចាយនាយ​ និងនាងឃុននារីសំណព្វចិត្ត ។ និយាយរួម​ ចៅចិត្រពិតជាមានលក្ខណៈសម្បត្តិច្រើនមែនគួរឲ្យកោតសរសើរ ។

          តាមរយៈគុណសម្បត្តិដែល​បានរៀបរាប់លើមកនេះ យើងសង្កេតឃើញតួអង្គចៅចិត្រពិតជាតួអង្គម្នាក់ដែលមានលក្ខណៈសម្បត្តិដ៏ប្រសើរ សម្រាប់ទុកជាគំរូដល់យុវជនទូទៅដើម្បីធ្វើជាបទពិសោធន៍សម្រាប់កសាងខ្លួនឲ្យក្លាយទៅជាមនុស្សជាពលរដ្ឋនៅក្នុងសង្គម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login