ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រព័ន្ធកំពង់ផែសមុទ្រមានសកម្មភាពនាវាចរណ៍ប្រសើរជាងតាមប្រព័ន្ធទន្លេមេគង្គព្រោះជាកំពង់ផែអាចឲ្យនាវាសមុទ្រធំៗ ចូលចតបានគ្រប់រដូវ និងអាចទទួលបរិមាណនាវាបានជាងមួយរយគ្រឿងក្នុងមួយខែៗ មានសមត្ថភាពអាចស្តុកកុងតីន័រក្នុងចំនួនអតិបរមាបាន ៧៩០០ក្នុងមួយពេលឬ ៣៤០ ០០០ ក្នុងមួយឆ្នាំ ហើយមានសមត្ថភាពអាចលើកដាក់ ទំនិញជាមធ្យមបានប្រមាណ ២៥កុងតីន័រក្នុងមួយម៉ោងសម្រាប់ដងយោងមួយ ។ ម៉្យាងទៀតនៅពេលខាងមុខនេះ នឹងអភិវឌ្ឍន៍ផែថ្មីបន្ថែមដែលមានឈ្មោះថា “ចំណតផែពហុចំណត” សម្រាប់បម្រើសេវាកម្មរុករកប្រែងនៅតាមសមុទ្រ និងជាផែសម្រាប់ប្រភេទ ទំនិញមិនវេចខ្ចប់ សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ ។