Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-12 17:59

ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឺ ផ្នែកសេដ្ឋកិច្ចជាន់ ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ។  

១ . ផ្នែកសេដ្ឋកិច្ចជាន់ទាបៈ ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬ គ្រួសារនីមួយៗដូចជា

  • ការតាំងខ្លួននៅក្នុងឋានៈ មាំទាំតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ ប្រការ

– ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់គ្រងប្រភេទ ទាំងមានរូប និងគ្មានរូប

– ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ

– ការចេះសេពគប់នឹងមិត្តសំលាញ់ មានចរិយាថ្លៃថ្នូរឬចេះច្នៃមិត្តអាក្រក់ឱ្យ ក្លាយទៅជាមិត្តល្អ

–  ការចេះចាយវាយឱ្យសមគួរដល់ឋានៈ នៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុង សភាពសន្តោស។

  • ការវៀរចាកអបាយមុខ ៤ ប្រការដែលនាំឱ្យសូន្យទ្រព្យ

–ជាអ្នកប្រព្រឹត្តល្បែងស្រីជាអ្នកប្រព្រឹត្តល្បែងស្រា

–ជាអ្នកប្រព្រឹត្តល្បែងស៊ីសង

– ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែ គ្មានច្នៃមិត្តអាក្រក់ឲ្យក្លាយទៅជាមិត្តល្អ

  • ប្រកាន់យកនូវសុខ ៤ ប្រការ

– សុខកើតពីការមានទ្រព្យ ដែលបានពីកម្លាំងធ្វើការផ្ទាលខ្លួន

– សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន

– សុខកើតអំពីការមិនជំពាក់បំណុលគេ

– សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស

២ . ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់

ដំបូងបង្អស់មនុស្សមនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឍនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន ។ យើង ម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាម លុះត្រាតែបានសម្រេចបើមិនបានកុំឈប់កុំថយក្រោយ ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា «បរមត្ថប្រយោជន៍» នឹងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login