ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ធនាគារពិភពលោកជាវាក្យសព្ទមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់កម្មវិធីសំខាន់ៗ ។ ធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រ ។ ធនាគារពិភពលោក ខុសពីក្រុមធនាគារពិភពលោកត្រង់ថាធនាគារពិភពលោក មានតែស្ថាប័នពីរគឺធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍន៍និងសមាគមន៍ អភិវឌ្ឍន៍អន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់រងវិនិយោគទុនពហុភាគីនិងមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការដោះស្រាយវិវាទវិនិយោគទុន ។ ស្ថាប័នទីពីរគឺមូលនិធិរូបិយវត្ថុអន្តរជាតិដែរមានទំនាក់ទំនងនឹងធនាគារពិភពលោក ។ ស្ថាប័នទាំងពីរមានទីតាំងនៅវ៉ាស៊ីនតោន ។ ធនាគារពិភពលោកគ្រប់គ្រងដោយជនជាតិអាមេរិក ឯមូលនិធិរូបិយវត្ថុអន្តរជាតិគ្រប់គ្រងដោយជនជាតិអឺរ៉ុប ។ តួនាទីរបស់ធនាគារពិភពលោកគឺផ្តល់ប្រាក់កម្ចីឬផ្តល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិកក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រ ។