សារៈសំខាន់នៃកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ ៖
- ធ្វើឲ្យមនុស្សគ្រប់រូបទទួល បានចំណីអាហារសម្លៀកបំពាក់ និងទីលំនៅគ្រប់គ្រាន់និងមានការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌនៃការរស់នៅរបស់គេ។
- ធ្វើឲ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទទួលការអប់រំនិងការបណ្តុះបណ្តាលជំនាញសិទ្ធិទទួលបាននូវសេវាថែទាំសុខភាព សន្តិសុខនិងសេវាសង្គមផ្សេងៗទៀតធ្វើឲ្យប្រសើរគ្រប់ទិដ្ឋភាព នៃអនាម័យខាងផ្នែកបរិស្ថាននិងឧស្សាហកម្មរបស់មនុស្សជាតិ។