ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័នដែលពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា៖
+ សមីខ្លួនកុមារ
- ត្រូវខិតខំរៀនសូត្រ
- ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
- ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូ អ្នកគ្រូ
- សពគប់មិត្តភក្តិល្អៗ
- មិនប្រើប្រាស់គ្រឿងញៀន ។
+ ស្ថាប័នដែលពាក់ព័ន្ធ
- មាតាបិតា មាតាបិតាត្រូវតែបញ្ចូនកូនប្រុសស្រីទាំងអស់ទៅសាលារៀន ហើយមិនត្រូវឱ្យកូនឈប់រៀនមុនពេលកូនបញ្ចប់ថ្នាក់មធ្យមសិក្សាឡើយ ។ ការបញ្ឈប់កូនមិនឱ្យរៀនតទៅទៀតគឺជាការរំលោភសិទ្ធិរបស់កុមារ ។
- សាលារៀន សាលារៀនត្រូវមានលក្ខណៈសមស្របទៅតាមនិយាមគរុកោសល្យដើម្បីជួយឱ្យក្មេងអាចទទួលចំណេះដឹងបានដោយពុំប៉ះពាល់ដល់សុខភាពនិងការរីកលូតលាស់របស់កុមារ។
- រដ្ឋាភិបាល រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំនិងភូមិមានកាត្វកិច្ចរៀបចំ និងផ្ដល់ទីកន្លែងសមស្របសម្រាប់ការសិក្សា ដូចជាការសង់ សាលារៀនការផ្តល់គ្រូបង្រៀននិងការផ្តល់សម្ភារសិក្សាគ្រប់គ្រាន់ជាដើម ។
- វត្តអារាម វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។
- សមាគមមាតាបិតាសិស្ស សមាគមមាតាបិតាគមមាតាបិតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនអ្នកក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនោះផង ។