Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-23 17:24

កំណែទម្រង់រដ្ឋបាលចាប់ផ្ដើមកើតមាននៅចុងសតវត្សទី២០ដើម្បីកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលតាមបែបថ្មីដែលមានបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ ។ តែមានគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការយកចិត្តទុកដាក់លើក្រមសីលធម‌‍‍៌ របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយការបង្កើនការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់ ។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពមួយចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈអោយទៅជាដៃគូដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងផ្ដល់សេវា ដ៏មានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក “ ប្រែក្លាយជារដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឲ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ “ ទៅវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login