Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ជាក់ថាភាសានៃជាតិសាសន៍នីមួយៗ មានកំណើតឡើងដំណាលគ្នា និងកំណើតនៃជាតិសាសន៍នោះដែរ ហើយបានវិវត្តប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្ស នោះថែមទៀត ។ យ៉ាងណាមិញប្រវត្ថិសាស្រ្តខ្មែរបានចែងថាជាតិសាសន៍ខ្មែរ មានយូរយារណាស់មកហើយ (ប្រមាណ៣០០០ឆ្នាំ មុនគ.ស) គឺជាជាតិសាសន៍ធ្លាប់មានអរិយធម៌អរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសាខ្មែរដែលមានប្រភពជាប់គ្នានិងជាតិកំណើតមនុស្សខ្មែរក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយដែលបានសិក្សាស្រាវជ្រាវអំពីភាសាខ្មែរអស់ រយៈពេលយូរមកភាសាវិទូបរទេស បានបញ្ចូលភាសានេះទៅក្នុងអម្បូរភាសាធំមួយក្នុងចំណោម អម្បួរភាសានៅទ្វីបអាស៊ីអគ្នេយ៍គឺអម្បូរខ្មែរ មន ឬមន​ខ្មែរនេះឯង ។ តាមទស្សនៈរបស់លោកពីណូវ អម្បូរភាសាខ្មែរមនជាក្រុមភាសាមួយដែលគួរចាប់អារម្មណ៍ជាងគេក្នុងបណ្តាភាសាអាស៊ីភាគខាងត្បូង(អម្បូរភាសាអូស្រ្តអាស៊ីអម្បូរភាសាម៉ាឡាយូ ប៉ូលីនេស៊ី អម្បូរភាសាថៃ វៀតណាម អម្បូរភាសាខ្មែរមន) ពីព្រោះជាភាសាដែលមានប្រវត្ថិអក្សរប្លែកពីភាសាដទៃទៀត ដែលទើបតែមានភាសាសរសេរហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login